ព្រះត្រៃបិដក ភាគ ២១
មោឃបុរសទាំងនោះ រៀនមិនល្អហើយ ក៏ប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលយូរអង្វែង ដំណើរនោះ តើព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថាធម៌ទាំងឡាយ មោឃបុរសទាំងនោះ រៀនមិនល្អហើយ។ ម្នាលភិក្ខុទាំងឡាយ ដូចជាបុរស អ្នកត្រូវការដោយពស់វែក ស្វែងរកពស់វែក ក៏ត្រេចទៅស្វែងរកពស់វែក បុរសនោះ បានឃើញពស់វែក១យ៉ាងធំ ហើយក៏ចាប់ពស់វែកនោះត្រង់ខ្លួន ឬកន្ទុយ ពស់វែកនោះ ក៏ងាកមកចឹកបុរសនោះ ត្រង់ដៃ ឬដើមដៃ ឬអវយវៈតូចធមណាមួយ បុរសនោះ ក៏ដល់នូវសេចក្តីស្លាប់ ឬដល់នូវសេចក្តីទុក្ខជិតតែនឹងស្លាប់ មានពស់វែកនោះជាហេតុ ដំណើរនោះ តើព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថាពស់វែក បុរសនោះ ចាប់មិនស្រួល ម្នាលភិក្ខុទាំងឡាយ មានមោឃបុរសពួកខ្លះ ក្នុងសាសនានេះ រៀនធម៌ គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ លុះមោឃបុរសទាំងនោះ រៀនធម៌នោះហើយ មិនបានពិចារណា នូវសេចក្តីនៃធម៌ទាំងនោះ ដោយប្រាជ្ញា ធម៌ទាំងឡាយនោះ ដែលមោឃបុរសទាំងនោះ មិនបានពិចារណា នូវសេចក្តីដោយប្រាជ្ញាហើយ ក៏មិនប្រាកដច្បាស់ក្នុងចិត្ត មោឃបុរសទាំងនោះ រៀនធម៌ ដោយមានបំណងតែខាង
ID: 636822518547916119
ទៅកាន់ទំព័រ៖