ព្រះត្រៃបិដក ភាគ ២១
ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ កុលបុត្រទាំងនោះ លុះបានរៀនធម៌នោះហើយ ក៏ពិចារណា នូវសេចក្តីនៃធម៌ទាំងនោះ ដោយប្រាជ្ញា ធម៌ទាំងនោះ លុះកុលបុត្រពួកនោះ បានពិចារណា នូវសេចក្តីដោយប្រាជ្ញា ក៏ប្រាកដច្បាស់ក្នុងចិត្ត កុលបុត្រទាំងនោះ មិនមែនរៀនធម៌ ដោយមានបំណងតែខាងលើកទោសគេផង មិនមែនរៀនធម៌ ដោយមានបំណងតែខាងដោះស្រាយវាទៈ ដូច្នេះ ដូច្នោះផង កុលបុត្រឯទៀត រៀនធម៌ដើម្បីប្រយោជន៍ណា កុលបុត្រទាំងនោះ ក៏បាននូវប្រយោជន៍នោះ របស់ធម៌នោះ ធម៌ទាំងឡាយនោះ ដែលកុលបុត្រទាំងនោះរៀនល្អហើយ រមែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ អស់កាលយូរអង្វែង ដំណើរនោះ តើព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែធម៌ទាំងឡាយ ដែលកុលបុត្រទាំងនោះ រៀនដោយល្អយ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ អាចដឹងច្បាស់ នូវសេចក្តីនៃភាសិតណា របស់តថាគត គប្បីចាំទុកនូវសេចក្តី នៃភាសិតនោះ យ៉ាងនោះចុះ មួយវិញទៀត អ្នកទាំងឡាយ មិនអាចដឹងច្បាស់ នូវសេចក្តី នៃភាសិតណា របស់តថាគត អ្នកទាំងឡាយ គប្បីសាកសួរតថាគត ក្នុងអត្ថនៃភាសិតនោះចុះ ឬក៏គប្បីសួរចំពោះភិក្ខុណា ដែលឈ្លាសវៃចុះ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងធម៌ មានឧបមាដូចក្បូន ដល់អ្នកទាំងឡាយ
ID: 636822519241245776
ទៅកាន់ទំព័រ៖