ព្រះត្រៃបិដក ភាគ ២១

ដើម្បីឲ្យ​រលាស់ខ្លួន​ចេញ​ ​មិនមែន​ដើម្បីឲ្យ​នៅ​ប្រកាន់​ឡើយ​ ​អ្នក​ទាំងឡាយ​ចូរ​ប្រុង​ស្តាប់​នូវ​សេចក្តី​នោះ​ ​ចូរ​ខំ​យកចិត្ត​ទុកដាក់​ឲ្យ​ប្រពៃ​ ​តថាគត​ ​និង​សំដែង​។​ ​ភិក្ខុ​ទាំងនោះ​ទទួល​ព្រះពុទ្ធដីកា​ ​នៃ​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​។​
 [​១៨​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​បុរស​អ្នកដើរ​ផ្លូវ​ឆ្ងាយ​ ​បុរស​នោះ​ ​ឃើញ​នូវ​អន្លង់​ទឹក​ដ៏​ធំ​ ​មាន​ត្រើយ​ខាងអាយ​ ​ប្រកបដោយ​សេចក្តី​រង្កៀស​ ​ប្រកបដោយ​ភ័យ​ ​មាន​ត្រើយ​ខាងនាយ​ដ៏​ក្សេម​ ​ប្រាសចាក​ភ័យ​ ​តែថា​ទូក​ ​ក្បូន​ ​ឬ​ស្ពាន​សម្រាប់​ឆ្លង​ពី​ត្រើយអាយ​ទៅ​ត្រើយនាយ​ ​នៃ​បុរស​នោះ​មិន​មាន​ឡើយ​ ​បុរស​នោះ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​អន្លង់​ទឹក​ដ៏​ធំ​នេះ​ ​មាន​ត្រើយ​ខាងអាយ​ ​ប្រកបដោយ​សេចក្តី​រង្កៀស​ ​និង​ភ័យ​ ​មាន​ត្រើយ​ខាងនាយ​ដ៏​ក្សេម​ ​ប្រាសចាក​ភ័យ​ ​ទូក​ ​ក្បូន​ ​ឬ​ស្ពាន​សម្រាប់​ឆ្លង​ពី​ត្រើយ​ខាងអាយ​ទៅ​ត្រើយ​ខាងនាយ​ក៏​គ្មាន​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ ​ប្រមូល​ស្មៅ​ ​កំណាត់ឈើ​ ​មែកឈើ​ ​និង​ចំបើង​ ​យក​មក​ចង​ធ្វើជា​ក្បូន​ ​ហើយ​
ថយ | ទំព័រទី ៤៥ | បន្ទាប់
ID: 636822519477099266
ទៅកាន់ទំព័រ៖