ព្រះត្រៃបិដក ភាគ ២១
អាស្រ័យនូវក្បូននោះ ព្យាយាមដោយដៃនិងជើង ឆ្លងទៅកាន់ត្រើយខាងនាយ ដោយសួស្តីបាន។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង បុរសនោះក៏ប្រមូលស្មៅ កំណាត់ឈើ មែកឈើ និងចំបើង មកចងជាក្បូន ហើយបានអាស្រ័យក្បូននោះ ព្យាយាមដោយដៃ និងជើង ឆ្លងទៅកាន់ត្រើយខាងនាយ បានដោយសួស្តី កាលបុរសនោះ ឆ្លងទៅដល់ត្រើយខាងនាយហើយ ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា ក្បូននេះមានឧបការៈច្រើនដល់អាត្មាអញ ៗ បានអាស្រ័យក្បូននេះ ព្យាយាមដោយដៃ និងជើងឆ្លងមកដល់ត្រើយដោយសួស្តីបាន បើដូច្នោះមានតែអាត្មាអញលើកក្បូននេះទូលលើក្បាល ឬលីនឹងក ដើរចេញទៅកាន់ទីគួរតាមប្រាថ្នា។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច បុរសនោះធ្វើយ៉ាងនេះ បានឈ្មោះថាជាអ្នកធ្វើសេចក្តីសមគួរដល់ក្បូននោះឬទេ។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនោះមិនមែនដូច្វោះទេ។ ម្នាលភិក្ខុទាំងឡាយ ចុះបុរសនោះ ធ្វើដូចម្តេច ទើបបានឈ្មោះថា ធ្វើសេចក្តីសមគួរដល់ក្បូននោះ។ ម្នាលភិក្ខុទាំងឡាយ បុរសនោះ ឆ្លងដល់ត្រើយនាយ ក្នុងទីឯនោះ គួរតែត្រិះរិះយ៉ាងនេះថា ក្បូននេះមានឧបការៈច្រើន ដល់អាត្មាអញៗ
ID: 636822519682781030
ទៅកាន់ទំព័រ៖