ព្រះត្រៃបិដក ភាគ ២១
បានអាស្រ័យនូវក្បូននេះហើយ ព្យាយាមដោយដៃ និងជើង ឆ្លងមកដល់ត្រើយនាយ បានដោយសួស្តី បើដូច្នោះមានតែអាត្មាអញ លើកក្បូននេះដាក់លើគោក ឬពន្លិចក្នុងទឹក ហើយដើរចេញទៅកាន់ទីគួរតាមប្រាថ្នា។ ម្នាលភិក្ខុទាំងឡាយ បុរសនោះ ដែលធ្វើយ៉ាងនេះ បានឈ្មោះថា ជាអ្នកធ្វើសេចក្តីសមគួរ ដល់ក្បូននោះ។ ម្នាលភិក្ខុទាំងឡាយ ធម៌មានឧបមាដូចជាក្បូន ដែលតថាគតសំដែងហើយ ដើម្បីឲ្យរលាស់ខ្លួនចេញ មិនមែនដើម្បីឲ្យនៅប្រកាន់ឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយដឹងច្បាស់នូវធម៌ មានឧបមាដូចក្បូន ដែលតថាគតសំដែងហើយ គប្បីលះបង់ធម៌
(១) ទាំងឡាយចេញ និងចាំបាច់ពោលទៅថ្វី ដល់អកុសលធម៌។
[១៩] ម្នាលភិក្ខុទាំងឡាយ ហេតុជាទីតាំងនៃទិដ្ឋិទាំងឡាយនេះ មាន៦។ ហេតុជាទីតាំងនៃទិដ្ឋិទាំង៦ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង មិនឃើញនូវពួកអរិយបុគ្គល មិនឈ្លាសក្នុងអរិយធម៌ មិនសិក្សា ក្នុងអរិយធម៌
(១) អដ្ឋកថា ថា បានដល់ សមថៈ និងវិបស្សនា។ ដែលព្រះសាស្តាឲ្យលះនោះ គឺឲ្យលះនូវឆន្ទរាគ ក្នុងសមថៈ និងវិបស្សនានោះឯង
ID: 636822520042001576
ទៅកាន់ទំព័រ៖