ព្រះត្រៃបិដក ភាគ ២១

ជា​អ្នកមាន​មេត្តាចិត្ត​ ​មិន​មានទោស​ចិត្ត​ផង​ ​ម្នាល​ផ​គ្គុ​ន​ ​អ្នក​ត្រូវ​សិក្សា​ ​យ៉ាងនេះ​ចុះ​។​ ​ម្នាល​ផ​គ្គុ​ន​ ​ព្រោះហេតុនោះ​ ​បើប្រសិន​ជា​មាន​ភិក្ខុ​ណាមួយ​ ​ឲ្យ​នូវ​ការប្រហារ​ដោយដៃ​ ​ឲ្យ​នូវ​ការប្រហារ​ ​ដោយ​ដុំដី​ ​ឲ្យ​នូវ​ការប្រហារ​ ​ដោយ​ដំបង​ ​ឲ្យ​នូវ​ការប្រហារ​ ​ដោយ​គ្រឿង​សាស្ត្រា​ ​ដល់​ពួក​ភិក្ខុនី​នោះ​ ​ក្នុង​ទី​ចំពោះមុខ​អ្នក​ ​ម្នាល​ផ​គ្គុ​ន​ ​ឆន្ទៈ​ណា​ ​ដែល​អាស្រ័យ​នូវ​ផ្ទះ​គឺ​ ​បញ្ចកាមគុណ​ ​វិតក្កៈ​ណា​ ​ដែល​អាស្រ័យ​នូវ​ផ្ទះ​គឺ​ ​បញ្ចកាមគុណ​ ​អ្នក​គប្បី​លះបង់​នូវ​ឆន្ទៈ​ ​និង​វិតក្កៈ​ទាំងនោះ​ ​ក្នុង​ការ​ឲ្យ​នូវ​ប្រហារ​នោះ​ចេញ​ ​ម្នាល​ផ​គ្គុ​ន​ ​មួយទៀត​ ​ក្នុង​ការ​ឲ្យ​នូវ​ប្រហារ​នោះ​ ​អ្នក​ត្រូវ​សិក្សា​យ៉ាងនេះ​ថា​ ​ចិត្ត​របស់​អាត្មាអញ​ ​នឹង​មិន​ប្រែប្រួល​ផង​ ​អាត្មាអញ​ ​នឹង​មិន​បញ្ចេញវាចា​អាក្រក់​ផង​ ​អាត្មាអញ​ ​នឹងជា​អ្នក​អនុគ្រោះ​ដោយ​ប្រយោជន៍​ ​ជា​អ្នកមាន​មេត្តាចិត្ត​ ​មិន​មានទោស​ចិត្ត​ផង​ ​ម្នាល​ផ​គ្គុ​ន​ ​អ្នក​ត្រូវ​សិក្សា​យ៉ាងនេះ​ចុះ​។​ ​ម្នាល​ផ​គ្គុ​ន​ ​ព្រោះហេតុនោះ​ ​បើប្រសិន​ជា​មាន​ភិក្ខុ​ណាមួយ​ ​ពោលទោស​ចំពោះមុខ​អ្នក​ ​ម្នាល​ផ​គ្គុ​ន​ ​ឆន្ទៈ​ណា​ ​ដែល​អាស្រ័យ​នូវ​ផ្ទះ​គឺ​ ​បញ្ចកាមគុណ​ ​វិតក្កៈ​ណា​ ​ដែល​អាស្រ័យ​នូវ​ផ្ទះ​គឺ​បញ្ចកាមគុណ​ ​អ្នក​គប្បី​លះបង់​នូវ​ឆន្ទៈ​ ​និង​វិតក្កៈ​ទាំងនោះ​ ​ក្នុង​ការ​ពោលទោស​នោះ​ចេញ​ ​ម្នាល​ផ​គ្គុ​ន​ ​មួយទៀត​ ​ក្នុង​ការ​ពោលទោស​នោះ​ ​អ្នក​ត្រូវ​សិក្សា​យ៉ាងនេះ​ថា​ ​ចិត្ត​របស់​អាត្មាអញ​នឹង​មិន​ប្រែប្រួល​ផង​ ​អាត្មាអញ​ ​នឹង​មិន​បញ្ចេញវាចា​អាក្រក់​ផង
ថយ | ទំព័រទី ៥ | បន្ទាប់
ID: 636822509109016245
ទៅកាន់ទំព័រ៖