ព្រះត្រៃបិដក ភាគ ២១
នោះជាខ្លួន អាត្មាអញនោះទៅក្នុងបរលោក នឹងជាបុគ្គលទៀងទាត់ឋិតថេរ មិនប្រែប្រួល ឋិតនៅដូចសស្សតិវត្ថុដូច្នោះឯង ក៏ពិចារណាឃើញ នូវហេតុជាទីតាំងនៃទិដ្ឋិនោះថា នុ៎ះមិនមែនជារបស់អាត្មាអញ នុ៎ះមិនមែនជាអាត្មាអញ នុ៎ះមិនមែនជាខ្លូនរបស់អាត្មាអញ អរិយសាវ័កនោះ កាលពិចារណាឃើញច្បាស់យ៉ាងនេះ កាលបើវត្ថុនោះមិនមាន គឺថា វិនាសទៅ ក៏មិនតក់ស្លុតឡើយ។
[២០] លុះព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ មានភិក្ខុ១រូប បានក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន បើបរិក្ខារខាងក្រៅមិនមាន គឺថាវិនាសទៅ សេចក្តីតក់ស្លុតមានឬទេ។ ព្រះមានព្រះទ្រង់តបថា ម្នាលភិក្ខុ មានហើយទ្រង់ត្រាស់តទៅទៀតថា ម្នាលភិក្ខុ បុគ្គលពួកមួយក្នុងលោកនេះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ទ្រព្យរបស់អាត្មាអញមានហើយ តែឥឡូវទ្រព្យរបស់អាត្មាអញនោះ ត្រឡប់ទៅជាគ្មានវិញ
(១) ទ្រព្យណា ដែលអាត្មាអញគួរបាន ឥឡូវអាត្មាអញ មិនបានទ្រព្យនោះឡើយ បុគ្គលនោះ
(១) ខូតខាតទៅដោយស្តេចរឹបជាន់ ចោរលួច ភ្លើងឆេះ ទឹកលិច ឬអស់ទៅដោយប្រើប្រាស់។ អដ្ឋកថា។
ID: 636822520954483767
ទៅកាន់ទំព័រ៖