ព្រះត្រៃបិដក ភាគ ២១
ក៏សោកសៅ លំបាក ខ្សឹកខ្សួល គក់ទ្រូង កន្ទក់កន្ទេញ ដល់នូវសេចក្តីវង្វេងភ្លេច ម្នាលភិក្ខុ កាលបើបរិក្ខារខាងក្រៅមិនមានហើយ សេចក្តីតក់ស្លុត រមែងមានយ៉ាងនេះ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះកាលបើបរិក្ខារខាងក្រៅមិនមានហើយ សេចក្តីមិនតក់ស្លុតមានដែរឬទេ។ ព្រះមានព្រះភាគតបថា ម្នាលភិក្ខុ មាន ហើយទ្រង់ត្រាស់តទៅទៀតថា ម្នាលភិក្ខុ បុគ្គលពួកមួយ ក្នុងលោកនេះ មិនមានសេចក្តីត្រិះរិះ យ៉ាងនេះថា ទ្រព្យរបស់អាត្មាអញមានហើយ តែឥឡូវ ទ្រព្យរបស់អាត្មាអញនោះ ត្រឡប់ទៅជាគ្មានវិញ ទ្រព្យណា ដែលអាត្មាអញគួរបាន ឥឡូវអាត្មាអញមិនបានទ្រព្យនោះឡើយ បុគ្គលនោះមិនសោកសៅ មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូង កន្ទក់កន្ទេញ មិនដល់នូវសេចក្តីវង្វេងភ្លេច ម្នាលភិក្ខុ កាលបើបរិក្ខារខាងក្រៅមិនមានហើយ សេចក្តីមិនតក់ស្លុត រមែងមាន យ៉ាងនេះ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះកាលបើវត្ថុខាងក្នុងមិនមានហើយ សេចក្តីតក់ស្លុត មានឬទេ។ ព្រះមានព្រះភាគទ្រង់តបថា ម្នាលភិក្ខុ មាន ហើយទ្រង់ត្រាស់តទៅទៀតថា ម្នាលភិក្ខុ បុគ្គលពួកមួយ ក្នុងលោកនេះ មានសេចក្តីយល់
ID: 636822521212678535
ទៅកាន់ទំព័រ៖