ព្រះត្រៃបិដក ភាគ ២១

ឃើញ​យ៉ាងនេះ​ថា​ ​នោះ​ជា​សត្វលោក​ ​នោះ​ជា​ខ្លួន​ ​អាត្មាអញ​នោះ​ទៅ​ក្នុង​បរលោក​ ​និង​ជា​បុគ្គល​ទៀងទាត់​ឋិតថេរ​ ​មិន​ប្រែប្រួល​ ​ឋិតនៅ​បីដូច​ជា​សស្ស​តិ​វត្ថុ​ដូច្នោះឯង​ ​បុគ្គល​នោះ​រមែង​ស្តាប់​ពាក្យ​របស់​តថាគត​ក្តី​ ​របស់​សាវ័ក​នៃ​តថាគត​ក្តី​ ​ដែល​សំដែងធម៌​ដើម្បី​គាស់រំលើង​នូវ​ទិដ្ឋិ​ ​និង​ហេតុ​នៃ​ទិដ្ឋិ​(​១​)​ ​និង​ទីតាំង​អាស្រ័យ​នូវ​ទិដ្ឋិ​ ​និង​សេចក្តី​គ្រប​សង្កត់​នៃ​ទិដ្ឋិ​ ​និង​អនុស័យ​ ​ដែល​តាំងនៅ​មាំ​ក្នុង​សន្តាន​ ​ដើម្បី​រម្ងាប់​ ​នូវ​សង្ខារ​ទាំងពួង​ ​ដើម្បី​លះបង់​នូវ​ឧបធិ​(​២​)​ ​ទាំងពួង​ ​ដើម្បី​អស់​ទៅ​នៃ​តណ្ហា​ ​ដើម្បី​ប្រាសចាក​រាគៈ​ ​ដើម្បី​រលត់​នៃ​កង​ទុក្ខ​ ​ដើម្បី​ព្រះនិព្វាន​។​ ​បុគ្គល​នោះ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​អាត្មាអញ​នឹង​សូន្យ​ទៅ​ ​មិនកើត​ទៀត​ឡើយ​ ​អាត្មាអញ​នឹង​វិនាស​ទៅ​ ​មិនកើត​ទៀត​ឡើយ​ ​អាត្មាអញ​មុខ​ជា​នឹង​មិនកើត​ទៀត​ឡើយ​ ​បុគ្គល​នោះ​ ​ក៏​សោកសៅ​ ​លំបាក​ ​ខ្សឹកខ្សួល​ ​គក់​ទ្រូង​ ​កន្ទក់កន្ទេញ​ ​
​(​១​)​ ​ហេតុ​នៃ​ទិដ្ឋិ​មាន៨​ ​គឺ​ ​ខន្ធ១​ ​អវិជ្ជា១​ ​ផស្សៈ១​ ​សញ្ញា១​ ​វិតក្កៈ​(​សេចក្តី​ត្រិះរិះ​)​១​ ​អយោ​និ​សោ​មនសិការ​(​ការ​ធ្វើ​ទុក​ក្នុងចិត្ត​ដោយ​ខុសទំនង១​ ​បាបមិត្ត​ ​(​មិត្រ​អាក្រក់​)​១​ ​បរ​តោ​ឃោសៈ​ ​សំឡេង​គឹកកង​អំពីសំណាក់​ជន​ដទៃ១​។​ ​(​២​)​ ​ឧបធិ​មាន៤គឺ​ ​ខន្ធូ​ប​ធិ១​ ​កិ​លេ​សូប​ធិ១​ ​អភិ​សង្ខា​រូប​ធិ១​ ​បញ្ច​កាម​គុណូ​ប​ធិ១​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៥២ | បន្ទាប់
ID: 636822521626232189
ទៅកាន់ទំព័រ៖