ព្រះត្រៃបិដក ភាគ ២១

ដល់​នូវ​សេចក្តី​វង្វេង​ភ្លេច​ ​ម្នាល​ភិក្ខុ​ ​កាលបើ​វត្ថុ​ខាងក្នុង​មិន​មាន​ហើយ​ ​សេចក្តី​តក់ស្លុត​ ​រមែង​មាន​យ៉ាងនេះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​កាលបើ​វត្ថុ​ខាងក្នុង​មិន​មាន​ហើយ​ ​សេចក្តី​មិន​តក់ស្លុត​គប្បី​មាន​ដែរ​ឬទេ​។​ ​ព្រះមានព្រះភាគ​ទ្រង់​តប​ថា​ ​ម្នាល​ភិក្ខុ​ ​មាន​ ​ហើយ​ទ្រង់​ត្រាស់​តទៅទៀត​ថា​ ​囎​ម្នាល​ភិក្ខុ​ ​បុគ្គល​ពួក​មួយ​ក្នុង​លោក​នេះ​ ​មិន​មាន​សេចក្តី​យល់ឃើញ​យ៉ាងនេះ​ថា​ ​នោះ​ជា​សត្វលោក​ ​នោះ​ជា​ខ្លួន​ ​អាត្មាអញ​នោះ​ ​ទៅ​ក្នុង​បរលោក​ ​និង​ជា​បុគ្គល​ទៀតទាត់​ ​ឋិតថេរ​ ​មិន​ប្រែប្រួល​ ​ឋិតនៅ​បីដូច​ជា​សស្ស​តិ​វត្ថុ​ដូច្នេះ​ឯង​ ​បុគ្គល​នោះ​រមែង​ស្តាប់​ពាក្យ​របស់​តថាគត​ក្តី​ ​សាវ័ក​តថាគត​ក្តី​ ​ដែល​សំដែងធម៌​ ​ដើម្បី​គាស់រំលើង​នូវ​ទិដ្ឋិ​ ​និង​ហេតុ​នៃ​ទិដ្ឋិ​ ​និង​ទីតាំង​អាស្រ័យ​នៃ​ទិដ្ឋិ​ ​និង​សេចក្តី​គ្រប​សង្កត់​នៃ​ទិដ្ឋិ​ ​និង​អនុស័យ​ដែល​តាំងនៅ​មាំ​ក្នុង​សន្តាន​ ​ដើម្បី​រម្ងាប់​នូវ​សង្ខារ​ទាំងពួង​ ​ដើម្បី​លះបង់​ ​នូវ​ឧបធិ​ទាំងពួង​ ​ដើម្បី​អស់​ទៅ​នៃ​តណ្ហា​ ​ដើម្បី​ប្រាសចាក​រាគៈ​ ​ដើម្បី​រលត់​នៃ​កង​ទុក្ខ​ ​ដើម្បី​ព្រះនិព្វាន​។​ ​បុគ្គល​នោះ​ ​មិន​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​អាត្មាអញ​នឹង​សូន្យ​ទៅ​ ​មិនកើត​ទៀត​ឡើយ​ ​
ថយ | ទំព័រទី ៥៣ | បន្ទាប់
ID: 636822521852385124
ទៅកាន់ទំព័រ៖