ព្រះត្រៃបិដក ភាគ ២១
អាត្មាអញនឹងវិនាសទៅ មិនកើតទៀតឡើយ អាត្មាអញមុខជានឹងមិនកើតទៀតឡើយ បុគ្គលនោះ មិនសោកសៅ មិនលំបាក មិនខ្សឹកខ្សួក មិនគក់ទ្រូង កន្ទក់កន្ទេញ មិនដល់នូវសេចក្តីវង្វេងភ្លេច ម្នាលភិក្ខុ កាលបើវត្ថុខាងក្នុងមិនមានហើយ សេចក្តីមិនតក់ស្លុត រមែងមានយ៉ាងនេះ។
[២១] ម្នាលភិក្ខុទាំងឡាយ ទ្រព្យរបស់ណា ដែលទៀងទាត់ ឋិតថេរមិនប្រែប្រួល ឋិតនៅដូចសស្សតិវត្ថុដូច្នោះឯង អ្នកទាំងឡាយ គប្បីគន់មើល នូវទ្រព្យរបស់នោះចុះ ម្នាលភិក្ខុទាំងឡាយ ទ្រព្យរបស់ណា ដែលទៀងទាត់ឋិតថេរ មិនប្រែប្រួលឋិតនៅដូចសស្សតិវត្ថុដូច្នោះឯង តើអ្នកទាំងឡាយ ឃើញនូវទ្រព្យរបស់នោះទេ។ បពិត្រព្រះអង្គដ៏ចម្រើន ពួកខ្ញុំព្រះអង្គមិនឃើញទេ។ ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ ទ្រព្យរបស់ណាដែលទៀងទាត់ ឋិតថេរ មិនប្រែប្រូល ឋិតនៅដូចជាសស្សតិវត្ថុដូច្នោះឯង សូម្បី តថាគត ក៏មិនឃើញ នូវទ្រព្យរបស់នោះដែរ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្ត មិនគប្បីកើតដល់បុគ្គលអ្នកប្រកាន់ នូវអត្តវាទុបាទានណា
(១) អ្នកទាំងឡាយប្រកាន់នូវអត្តវាទុបាទាននោះ ម្នាលភិក្ខុទាំងឡាយ សេចក្តី
(១) វាទៈ និងសេចក្តីប្រកាន់ថាខ្លួនដូច្នេះ។អដ្ឋកថា។
ID: 636822522210975634
ទៅកាន់ទំព័រ៖