ព្រះត្រៃបិដក ភាគ ២១
ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្ត មិនគប្បីកើតឡើង ដល់បុគ្គលអាស្រ័យនូវទិដ្ឋិនិស្ស័យណា សូម្បីតថាគត ក៏មិនឃើញនូវទិដ្ឋិនិស្ស័យនោះដែរ។
[២២] ម្នាលភិក្ខុទាំងឡាយ កាលបើខ្លួនមានហើយ សេចក្តីត្រិះរិះថា នេះជាបរិក្ខារ របស់ខ្លួនអញដូច្នេះ មានឬទេ។ ព្រះករុណាព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាលបើបរិក្ខាររបស់ខ្លួនមានហើយ សេចក្តីត្រិះរិះថា នេះជាខ្លួនរបស់អញដូច្នេះ មានដែរឬទេ។ ព្រះករុណាព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាលបើខ្លួនក្តី បរិក្ខារ របស់ខ្លួនក្តី ដែលបុគ្គលមិនបានដោយពិត ដោយឋិតថេរ ហេតុជាទីតាំងនៃទិដ្ឋិណាថា នោះជាសត្វលោក នោះជាខ្លួន អាត្មាអញនោះ ទៅក្នុងបរលោកនឹងជាបុគ្គលទៀងទាត់ ឋិតថេរ មិនប្រែប្រួល និងឋិតនៅដូចជាសស្សតិវត្ថុដូច្នោះឯង ម្នាលភិក្ខុទាំងឡាយ នេះ ជាពាលធម៌បរិបូណ៌ទាំងអស់ មានពិត ឬទេ។ បពិត្រព្រះអង្គដ៏ចម្រើន ថ្វីក៏មិនមាន បពិត្រព្រះអង្គដ៏ចម្រើន ពាលធម៌មានបរិបូណ៌ទាំងអស់ ពិតមែន។
ID: 636822522729845312
ទៅកាន់ទំព័រ៖