ព្រះត្រៃបិដក ភាគ ២១

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់​សេចក្តី​នោះ​ ​ថាដូចម្តេច​ ​រូប​ជា​ធម្មជាត​ទៀង​ ​ឬមិន​ទៀង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​មិន​ទៀង​ទេ​។​ ​របស់​ណា​ ​ដែល​មិន​ទៀង​ ​របស់​នោះ​ជា​ទុក្ខ​ ​ឬ​ជា​សុខ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ជា​ទុក្ខ​។​ ​របស់​ណា​ ​ដែល​មិន​ទៀង​ ​ដែល​ជា​ទុក្ខ​ ​មាន​សភាព​ប្រែប្រួល​ជា​ធម្មតា​ ​គួរ​នឹង​ពិចារណា​ឃើញ​ ​នូវ​របស់​នោះ​ថា​ ​នុ៎ះ​របស់​អាត្មាអញ​ ​នុ៎ះ​ជា​អាត្មាអញ​ ​នុ៎ះ​ជា​ខ្លួន​របស់​អាត្មាអញ​ ​ដូច្នេះ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ហេតុ​នោះ​មិន​គួរ​នឹង​យល់ឃើញ​ដូច្នោះ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់​សេចក្តី​នោះ​ ​ថាដូចម្តេច​ ​វេទនា​។​បេ​។​ ​សញ្ញា​.​.​.​ ​សង្ខារ​ទាំងឡាយ​ ​វិញ្ញាណ​ជា​របស់​ទៀង​ ​ឬមិន​ទៀង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​មិន​ទៀង​ទេ​។​ ​របស់​ណា​ ​ដែល​មិន​ទៀង​ ​របស់​នោះ​ជា​ទុក្ខ​ ​ឬ​ជា​សុខ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ជា​ទុក្ខ​។​ ​របស់​ណា​ ​ដែល​មិន​ទៀង​ ​ដែល​ជា​ទុក្ខ​ ​មាន​សភាព​ប្រែប្រួល​ជា​ធម្មតា​ ​គួរ​នឹង​ពិចារណា​ឃើញ​នូវ​របស់​នុ៎ះ​ថា​ ​នុ៎ះ​របស់​អាត្មាអញ​ ​នុ៎ះ​ជា​អាត្មាអញ​ ​នុ៎ះ​ជា​ខ្លួន​របស់​អាត្មាអញ​ ​ដូច្នេះ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ហេតុ​នុ៎ះ​ ​មិន​គួរ​នឹង​យល់ឃើញ​ដូច្នោះ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​រូប​ណា​នីមួយ​
ថយ | ទំព័រទី ៥៧ | បន្ទាប់
ID: 636822522940087337
ទៅកាន់ទំព័រ៖