ព្រះត្រៃបិដក ភាគ ២១

ជា​អតីត​ ​ជា​អនាគត​ ​ជា​បច្ចុប្បន្ន​ ​ខាងក្នុង​ ​ឬ​ខាងក្រៅ​ ​គ្រោតគ្រាត​ ​ឬ​ល្អិត​ ​ថោកទាប​ ​ឬ​ឧត្តម​ ​រូប​ណា​ ​ដែល​មាន​ក្នុង​ទី​ឆ្ងាយ​ ​ឬ​ក្នុង​ទី​ជិត​ ​អ្នក​ទាំងឡាយ​ ​គប្បី​ឃើញ​រូប​ទាំងអស់​នុ៎ះ​ ​ដោយ​ប្រាជ្ញា​ដ៏​ល្អ​ ​តាម​សេចក្តី​ពិត​ ​យ៉ាងនេះ​ថា​ ​នុ៎ះ​មិនមែន​របស់​អាត្មាអញ​ ​នុ៎ះ​មិនមែន​ជា​អាត្មាអញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អាត្មាអញ​។​ ​វេទនា​ណា​នីមួយ​.​.​.​ ​សញ្ញា​ណា​នីមួយ​ ​សង្ខារ​ទាំងឡាយ​ណា​នីមួយ​ ​វិញ្ញាណ​ណា​នីមួយ​ ​ជា​អតីត​ ​ជា​អនាគត​ ​ជា​បច្ចុប្បន្ន​ ​ខាងក្នុង​ ​ឬ​ខាងក្រៅ​ ​គ្រោតគ្រាត​ ​ឬ​ល្អិត​ ​ថោកទាប​ ​ឬ​ឧត្តម​ ​វិញ្ញាណ​ណា​ដែល​មាន​ក្នុង​ទី​ឆ្ងាយ​ ​ឬ​ក្នុង​ទី​ជិត​ ​អ្នក​ទាំងឡាយ​ ​គប្បី​ឃើញ​នូវ​វិញ្ញាណ​ទាំងអស់​នុ៎ះ​ ​ដោយ​ប្រាជ្ញា​ដ៏​ល្អ​ ​តាម​សេចក្តី​ពិត​ ​យ៉ាងនេះ​ថា​ ​នុ៎ះ​មិនមែន​របស់​អាត្មាអញ​ ​នុ៎ះ​មិនមែន​ជា​អាត្មាអញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អាត្មាអញ​។​
 [​២៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយសាវ័ក​អ្នកចេះដឹង​ ​កាលបើ​បានឃើញ​យ៉ាងនេះ​ហើយ​ ​ក៏​នឿយណាយ​ក្នុង​រូប​ផង​ ​នឿយណាយ​ក្នុង​វេទនា​ផង​ ​នឿយណាយ​ក្នុង​សញ្ញា​ផង​ ​នឿយណាយ​ក្នុង​សង្ខារ​ផង​ ​នឿយណាយ​ក្នុង​វិញ្ញាណ​ផង​ ​កាលបើ​នឿយណាយ​ហើយ​ ​ក៏​លែង​ត្រក​អរ​ ​កាលបើ​លែង​ត្រក​អរ​ហើយ​ ​ចិត្ត​ក៏​ផុត​ស្រឡះ​ ​កាលបើ​ចិត្ត​ផុត​
ថយ | ទំព័រទី ៥៨ | បន្ទាប់
ID: 636822523225413657
ទៅកាន់ទំព័រ៖