ព្រះត្រៃបិដក ភាគ ២១
ភិក្ខុក្នុងសាសនានេះ បានលះបង់នូវជាតិសង្ខារ
(១) ជាសភាវៈឲ្យនូវភពថ្មីទាំងបានកាត់ផ្តាច់ឫសគល់ ធ្វើឲ្យដូចជាដើមត្នោតកំបុតក ធ្វើឲ្យលែងមានបែបភាព ឲ្យលែងកើតតទៅខាងមុខទៀត ជាធម្មតា ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានគូរំលុបរំលាយហើយ ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ជាអ្នកមានសសរគោលដកឡើងហើយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានលះបង់នូវតណ្ហា ទាំងបានកាត់ផ្តាច់ឫសគល់ ធ្វើឲ្យដូចជាដើមត្នោតកំបុតក ធ្វើឲ្យលែងមានបែបភាព ឲ្យលែងកើតតទៅខាងមុខទៀត ជាធម្មតា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ជាអ្នកមានសសរគោលដកឡើងហើយ ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមិនមានសន្ទះទ្វារ តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានលះបង់នូវសញ្ញោជនៈ ជាចំណែកខាង
(១) បានដល់អភិសង្ខារ គឺកម្មជាបច្ច័យក្នុងភពថ្មី តាមទំនងដែលញ៉ាំងសត្វឲ្យត្រេចរង្គត់ទៅក្នុងជាតិទាំងឡាយ
ID: 636822523962955842
ទៅកាន់ទំព័រ៖