ព្រះត្រៃបិដក ភាគ ២១
ក្រោម៥ ទាំងបានកាត់ផ្តាច់ឫសគល់ ធ្វើឲ្យដូចជាដើមត្នោតកំបុតក លែងមានបែបភាព ឲ្យលែងកើតតទៅខាងមុខទៀត ជាធម្មតា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ជាអ្នកមិនមានសន្ទះទ្វារ ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ជាអរិយៈ មានទង់ជ័យដាក់ចុះហើយ មានភារៈដាក់ចុះហើយ ប្រាសចាកមានៈ តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានលះបង់នូវអស្មិមានៈ ទាំងបានកាត់ផ្តាច់ឫសគល់ ធ្វើឲ្យដូចជាដើមត្នោតកំបុតក ឲ្យលែងមានបែបភាព ឲ្យលែងកើតតទៅខាងមុខទៀត ជាធម្មតា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ជាអរិយៈ មានទង់ជ័យដាក់ចុះហើយ មានភារៈដាក់ចុះហើយ ប្រាសចាកមានៈ ដោយប្រការដូច្នេះឯង។
[២៤] ម្នាលភិក្ខុទាំងឡាយ ពួកទេវតា ព្រមទាំងព្រះឥន្ទ្រ ព្រះព្រហ្ម និងបជាបតិទេវរាជ នាំគ្នាតាមស្វែងរកភិក្ខុ ដែលមានចិត្តរួចស្រឡះយ៉ាងនេះ ក៏មិនបានប្រទះថា វិញ្ញាណរបស់សត្វអាស្រ័យហើយ នូវអារម្មណ៍នេះ សេចក្តីនោះព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវសត្វថា មិនមានក្នុងបច្ចុប្បន្ននេះ។ ម្នាលភិក្ខុទាំងឡាយ តែមាន
ID: 636822524276253762
ទៅកាន់ទំព័រ៖