ព្រះត្រៃបិដក ភាគ ២១

សមណព្រាហ្មណ៍​មួយ​ពួក​ ​បាន​ពោល​បង្កាច់​តថាគត​ ​ដែល​មាន​វាទៈ​យ៉ាងនេះ​ ​ដែល​បាន​ពោល​យ៉ាងនេះ​ ​ដោយ​ពាក្យ​មិន​ទៀង​ ​ដោយ​ពាក្យ​ទទេ​ ​ដោយ​ពាក្យ​កុហក​ ​ដោយ​ពាក្យ​មិន​ពិត​ ​ដូច្នេះ​ថា​ ​ព្រះសមណគោតម​ ​ជា​អ្នក​បំផ្លាញ​សត្វ​ ​តែង​បញ្ញត្ត​ ​នូវ​សេចក្តី​ដាច់​សូន្យ​ ​សេចក្តី​វិនាស​ ​សេចក្តី​មិនកើត​ទៀត​ ​របស់​សត្វ​ដែល​មាននៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​មិនបាន​ពោល​ ​ដោយ​ប្រការ​ណា​ផង​ ​ដោយ​ប្រការ​ណា​ផង​ ​សមណព្រាហ្មណ៍​ដ៏​ចម្រើន​នោះ​ ​ពោល​បង្កាច់​តថាគត​ ​ដោយ​ប្រការ​ដូ​ច្នោះ​ៗ​ ​ដោយ​ពាក្យ​មិន​ទៀង​ ​ដោយ​ពាក្យ​ទទេ​ ​ដោយ​ពាក្យ​កុហក​ ​ដោយ​ពាក្យ​មិន​ពិត​ ​ដូច្នេះ​ថា​ ​ព្រះសមណគោតម​ ​ជា​អ្នក​បំផ្លាញ​សត្វ​ ​តែង​បញ្ញត្ត​ ​នូវ​សេចក្តី​ដាច់​សូន្យ​ ​សេចក្តី​វិនាស​ ​សេចក្តី​មិនកើត​ទៀត​ ​របស់​សត្វ​ដែល​មាននៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​កាលពីដើម​ក្តី​ ​ក្នុង​កាល​ឥឡូវ​ក្តី​ ​តថាគត​តែង​បញ្ញត្ត​នូវ​ទុក្ខ​(​១​)​ ​ផង​ ​នូវ​សេចក្តី​រលត់​នៃ​ទុក្ខ​(​២​)​ ​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ពួក​ជន​ដទៃ​ ​ជេរ​ ​គម្រាម​ ​ប្រទូស្ត​បៀតបៀន​ ​ធ្វើបាប​តថាគត​ ​ក្នុង​ការប្រកាស​សច្ចៈ​ទាំង៤នោះ​ ​ម្នាល​ភិក្ខុ​
​(​១​)​ ​ពាក្យ​ថា​ទុក្ខ​នេះ​សង្គ្រោះ​យក​សមុទ័យ​ចូល​ផង​។​ ​(​២​)​ ​ពាក្យ​ថា​ ​រលត់​នៃ​ទុក្ខ​នេះ​សង្គ្រោះ​យក​មគ្គ​ចូល​ផង​។​
ថយ | ទំព័រទី ៦២ | បន្ទាប់
ID: 636822524760611465
ទៅកាន់ទំព័រ៖