ព្រះត្រៃបិដក ភាគ ២១

ទាំងឡាយ​ ​តថាគត​ ​មិន​មាន​សេចក្តី​ក្រោធ​ ​មិន​មាន​សេចក្តី​មិន​ត្រេកអរ​ ​គឺ​ទោមនស្ស​ ​មិន​មាន​សេចក្តី​មិន​រីករាយ​នៃ​ចិត្ត​ ​ក្នុង​ហេតុ​មាន​ជេរ​ជាដើម​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ពួក​ជន​ដទៃ​ធ្វើសក្ការៈ​ ​គោរព​រាប់អាន​ ​បូជា​តថាគត​ ​ក្នុង​ការប្រកាស​សច្ចៈ​នោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​មិន​មាន​សេចក្តី​ត្រេកអរ​ ​មិន​មាន​សេចក្តី​សោមនស្ស​ ​មិន​មាន​សេចក្តី​បានចិត្ត​ ​ក្នុង​សក្ការៈ​ជាដើម​នោះ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ពួក​ជន​ដទៃ​ ​ធ្វើសក្ការៈ​ ​គោរព​រាប់អាន​ ​បូជា​តថាគត​ ​ក្នុង​ការប្រកាស​សច្ចៈ​នោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​មាន​សេចក្តី​ត្រិះរិះ​ ​ក្នុង​សក្ការៈ​ ​ជាដើម​នោះ​ ​យ៉ាងនេះ​ថា​ ​ខន្ធ​បញ្ចកៈ​ណា​ ​ដែល​តថាគត​ ​បាន​កំណត់​ដឹង​ ​ក្នុង​កាលមុន​រួចហើយ​ ​សក្ការៈ​មាន​សភាព​យ៉ាងនេះ​ ​គឺ​ពួក​ជន​ដទៃ​ធ្វើ​ដល់​តថាគត​ ​ក៏​ចំពោះ​ខន្ធ​បញ្ចកៈ​នោះ​។​
 [​២៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​បើ​ពួក​ជន​ដទៃ​ ​ជេរ​គម្រាម​ ​ប្រទូស្ត​ ​បៀតបៀន​ ​ធ្វើបាប​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​មិន​ត្រូវ​ធ្វើ​សេចក្តី​ក្រោធ​ ​មិន​ត្រូវ​ធ្វើ​សេចក្តី​មិន​ត្រេកអរ​ ​គឺ​ទោមនស្ស​ ​មិន​ត្រូវ​ធ្វើ​សេចក្តី​មិន​រីករាយ​នៃ​ចិត្ត​ ​ក្នុង​ពាក្យ​ជេរ​ ​ជាដើម​នោះ​ឡើយ​។​
ថយ | ទំព័រទី ៦៣ | បន្ទាប់
ID: 636822525061188657
ទៅកាន់ទំព័រ៖