ព្រះត្រៃបិដក ភាគ ២១

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​បើ​ពួក​ជន​ដទៃ​ ​ធ្វើសក្ការៈ​ ​គោរព​រាប់អាន​ ​បូជា​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​មិន​ត្រូវ​ធ្វើ​សេចក្តី​ត្រេកអរ​ ​មិន​ត្រូវ​ធ្វើ​សេចក្តី​សោមនស្ស​ ​មិន​ត្រូវ​ធ្វើ​សេចក្តី​បានចិត្ត​ ​ក្នុង​សក្ការៈ​ ​ជាដើម​នោះ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​បើ​ពួក​ជន​ដទៃ​ធ្វើសក្ការៈ​ ​គោរព​រាប់អាន​ ​បូជា​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​ត្រិះរិះ​ ​ក្នុង​សក្ការៈ​ ​ជាដើម​នោះ​ ​យ៉ាងនេះ​ថា​ ​ខន្ធ​បញ្ចកៈ​ណា​ ​ដែល​អាត្មាអញ​ ​បាន​កំណត់​រួចហើយ​ ​ក្នុង​កាលមុន​ ​សក្ការៈ​មាន​សភាព​បែបនេះ​ ​គឺ​ពួក​ជន​ដទៃ​ធ្វើ​ដល់​យើង​ទាំងឡាយ​ ​ក៏​ចំពោះ​ខន្ធ​បញ្ចកៈ​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​វត្ថុ​ណា​ ​ដែល​មិនមែន​របស់​អ្នក​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​លះបង់​ ​នូវ​វត្ថុ​នោះ​ចេញ​ ​វត្ថុ​ដែល​អ្នក​ទាំងឡាយ​ ​បាន​លះបង់​ហើយ​នោះ​ ​នឹង​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ ​និង​សេចក្តី​សុខ​ ​អស់​កាល​យូ​អង្វែង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោះ​អ្វី​ៗ​ ​មិនមែន​របស់​អ្នក​ទាំងឡាយ​ដែរ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូប​មិនមែន​របស់​អ្នក​ទាំងឡាយ​ទេ​ ​អ្នក​ទាំងឡាយ​ ​ចូរ​លះបង់​រូប​នោះ​ចេញ​ ​រូប​ដែល​អ្នក​ទាំងឡាយ​ ​លះបង់​ហើយ​នោះ​
ថយ | ទំព័រទី ៦៤ | បន្ទាប់
ID: 636822525294041976
ទៅកាន់ទំព័រ៖