ព្រះត្រៃបិដក ភាគ ២១
នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ និងសេចក្តីសុខ អស់កាលយូរអង្វែង។ ម្នាលភិក្ខុទាំងឡាយ វេទនា មិនមែនរបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់ នូវវេទនានោះចេញ វេទនាដែលអ្នកទាំងឡាយ បានលះបង់ហើយនោះ នឹងប្រព្រឹត្តទៅដើម្បីប្រយោជន៍ និងសេចក្តីសុខ អស់កាលយូរអង្វែង។ ម្នាលភិក្ខុទាំងឡាយ សញ្ញា មិនមែនរបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយចូរលះបង់ នូវសញ្ញានោះចេញ សញ្ញា ដែលអ្នកទាំងឡាយ បានលះបង់ហើយនោះ នឹងប្រព្រឹត្តទៅដើម្បីប្រយោជន៍ និងសេចក្តីសុខ អស់កាលយូរអង្វែង។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនមែនរបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយចូរលះបង់ នូវសង្ខារទាំងឡាយនោះចេញ សង្ខារទាំងឡាយដែលអ្នកទាំងឡាយបានលះបង់ហើយនោះ នឹងប្រព្រឹត្តទៅដើម្បីប្រយោជន៍ និងសេចក្តីសុខ អស់កាលយូរអង្វែង។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណមិនមែនរបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយចូរលះបង់នូវវិញ្ញាណនោះចេញ វិញ្ញាណដែលអ្នកទាំងឡាយបានលះបង់ហើយនោះ នឹងប្រព្រឹត្តទៅដើម្បីប្រយោជន៍
ID: 636822525559757174
ទៅកាន់ទំព័រ៖