ព្រះត្រៃបិដក ភាគ ២១
និងសេចក្តីសុខ អស់កាលយូរអង្វែង។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច ស្មៅ កំណាត់ឈើ មែកឈើ និងស្លឹកឈើណា ដែលមានក្នុងវត្តជេតពននេះ បើអ្នកផងនាំយកទៅក្តី ដុតចោលក្តី ធ្វើឲ្យសមគួរតាមបច្ច័យក្តី នូវវត្ថុមានស្មៅជាដើមនោះ តើអ្នកទាំងឡាយ គួរមានសេចក្តីត្រិះរិះ យ៉ាងនេះថា អ្នកផងនាំយកទៅក្តី ដុតចោលក្តី ធ្វើឲ្យសមគួរតាមបច្ច័យក្តី នូវយើងទាំងឡាយ ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចម្រើន មិនគួរគិតយ៉ាងនេះទេ ដំណើរនោះ តើព្រោះហេតុអ្វី បពិត្រព្រះអង្គដ៏ចម្រើន ព្រោះថា វត្ថុ មានស្មៅជាដើមនុ៎ះ មិនមែនជាខ្លួន ឬមិនមែនជាទ្រព្យរបស់ខ្លួននៃយើងខ្ញុំទាំងឡាយទេ ម្នាលភិក្ខុទាំងឡាយ យ៉ាងហ្នឹងហើយ វត្ថុណា ដែលមិនមែនរបស់អ្នកទាំងឡាយទេ ចូរអ្នកទាំងឡាយ លះបង់នូវវត្ថុនោះចេញ វត្ថុដែលអ្នកទាំងឡាយ បានលះបង់ហើយនោះ នឹងប្រព្រឹត្តទៅដើម្បីប្រយោជន៍ និងសេចក្តីសុខ អស់កាលយូរអង្វែង។ ម្នាលភិក្ខុទាំងឡាយ ទោះអ្វីៗ ក៏មិនមែនរបស់អ្នកទាំងឡាយដែរ ម្នាលភិក្ខុទាំងឡាយ រូបមិនមែនរបស់អ្នកទាំងឡាយទេ
ID: 636822525770929252
ទៅកាន់ទំព័រ៖