ព្រះត្រៃបិដក ភាគ ២១

ឆាន់​ភោជន​តែ​ក្នុង​អាសនៈ​មួយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​តថាគត​ឆាន់​ភោជន​តែ​ក្នុង​អាសនៈ​មួយ​ ​តថាគត​ ​ក៏បាន​ប្រសព្វ​នូវ​ការ​មិន​មាន​អាពាធ​ផង​ ​មិន​មាន​រោគ​ផង​ ​ក្រោក​ទៅមក​បាន​រហ័សរហួន​ផង​ ​កំឡាំង​កាយ​ផង​ ​ការ​នៅជា​សុខសប្បាយ​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​មក​អាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​បរិភោគភោជន​តែ​ក្នុង​អាសនៈ​មួយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​អ្នក​ទាំងឡាយ​ ​បរិភោគភោជន​ ​ក្នុង​អាសនៈ​មួយ​ ​អ្នក​ទាំងឡាយ​ ​នឹង​បាន​ប្រសព្វ​នូវ​ការ​មិន​មាន​អាពាធ​ផង​ ​មិន​មាន​រោគ​ផង​ ​ក្រោក​ទៅ​មក​បាន​ហ័​សរ​ហួន​ផង​ ​កំឡាំង​កាយ​ផង​ ​ការ​នៅជា​សុខសប្បាយ​ផង​ ​មិនខាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​មិនបាន​ធ្វើ​ ​នូវ​ការ​ប្រៀបប្រដៅ​ភិក្ខុ​ទាំងនោះ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​គ្រាន់តែ​ដាស់​ស្មារតី​ភិក្ខុ​ទាំងឡាយ​នោះ​ ​ប៉ុណ្ណោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​រថ​ទឹមសេះ​អាជានេយ្យ​ ​មាន​ទាំង​សេះ​ដែលគេ​បង្វឹក​ល្អ​ហើយ​ ​មាន​ជន្លួញ​ប្រុងប្រៀប​ ​ទឹម​បញ្ឈរ​ទុក​ត្រង់​ផ្លូវ​ធំ​បំបែក​ជា៤​ ​មាន​ផែនដី​ដ៏​រាបស្មើ​ ​បង្វឹក​ទូន្មាន​ ​គ្រូ​អ្នកបង្ហាត់​ ​បាន​ឡើងជិះ​រថ​នោះ​
ថយ | ទំព័រទី ៧ | បន្ទាប់
ID: 636822509634456299
ទៅកាន់ទំព័រ៖