ព្រះត្រៃបិដក ភាគ ២១
នឹងបានត្រាស់ដឹងក្នុងខាងមុខ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលផ្ងារហើយ របើកហើយ ភ្លឺច្បាស់ហើយ ដូចជាសំពត់ចាស់ ដែលដាច់ដាច តថាគត បានសំដែងល្អហើយ យ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ កាលបើធម៌ ដែលផ្ងារហើយ របើកហើយ ភ្លឺច្បាស់ហើយ ដូចជាសំពត់ចាស់ ដែលដាច់ដាច តថាគត បានសំដែងល្អហើយ យ៉ាងនេះ ភិក្ខុទាំងឡាយណា គ្រាន់តែមានសទ្ធា គ្រាន់តែមានសេចក្តីស្រឡាញ់ចំពោះតថាគត ភិក្ខុទាំងពួងនោះ ទៅខាងមុខ នឹងបានស្ថានសួគ៌។ ព្រះមានព្រះភាគ ទ្រង់បានសម្តែង នូវសូត្រនេះចប់ហើយ ភិក្ខុទាំងឡាយនោះ ក៏មានចិត្តត្រេកអរ រីករាយហើយ ចំពោះភាសិត នៃព្រះមានព្រះភាគ។
ចប់ អលគទ្ទូបមសូត្រទី២។
ID: 636822527291736237
ទៅកាន់ទំព័រ៖