ព្រះត្រៃបិដក ភាគ ២១

វិ​ម្មិ​ក​សូត្រ​ ​ទី៣​


 [​២៧​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​កុមារ​កស្សប​មាន​អាយុ​ ​នៅក្នុង​អន្ធ​វ័ន​ ​(​ព្រៃ​ជាទី​នៅ​នៃ​ពួក​ចោរ​ខ្វាក់ភ្នែក​)​។​ ​គ្រានោះ​ឯង​ ​ទេវតា​មួយ​អង្គ​ ​មាន​សម្បុរ​ល្អ​(​មក​)​ក្នុង​វេលា​រាត្រី​ ​គឺ​មជ្ឈិមយាម​កន្លងទៅ​ហើយ​ ​បញ្ចេញរស្មី​ឲ្យ​ភ្លឺ​ក្នុង​អន្ធ​វ័ន​ទាំងអស់​ ​ក៏​ចូល​ទៅ​រក​ព្រះ​កុមារ​កស្សប​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទើប​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ទេវតា​នោះ​ ​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ពោល​ពាក្យ​នេះ​ ​នឹង​ព្រះ​កុមារ​កស្សប​មាន​អាយុ​ថា​ ​ភិក្ខុ​ ​ភិក្ខុ​ ​ដំបូក​នេះ​ ​ហុយផ្សែង​ក្នុង​ពេលយប់​ ​ឆេះ​ក្នុង​ពេលថ្ងៃ​ ​ព្រាហ្មណ៍​បាន​ពោល​យ៉ាងនេះ​ថា​ ​ម្នាល​សុមេធ​ ​ចូរ​អ្នក​យក​សស្ត្រា​ ​មក​ជីក​ដំបូក​នេះ​មើល​។​ ​សុមេធ​ ​យក​សស្ត្រា​មក​ជីក​ ​ជីក​ទៅ​ក៏បាន​ឃើញ​សន្ទះទ្វារ​កង់​ ​ហើយ​ប្រាប់​ថា​ ​បពិត្រ​អ្នក​ដ៏​ចម្រើន​ ​សន្ទះទ្វារ​កង់​។​ ​ព្រាហ្មណ៍​បាន​ពោល​យ៉ាងនេះ​ថា​ ​ម្នាល​សុមេធ​ ​ចូរ​អ្នកលើ​ក​សន្ទះទ្វារ​កង់​ចេញ​ ​ហើយ​យក​សស្ត្រា​ជីក​ទៀត​។​ ​សុមេធ​យក​សស្ត្រា​ជីក​ទៅ​ ​ក៏បាន​ឃើញ​សត្វ​ហីង​ ​ហើយ​ប្រាប់​ថា​ ​បពិត្រ​អ្នក​ដ៏​ចម្រើន​ ​សត្វ​ហីង​។​
ថយ | ទំព័រទី ៧១ | បន្ទាប់
ID: 636822527617864891
ទៅកាន់ទំព័រ៖