ព្រះត្រៃបិដក ភាគ ២១
[២៨] លុះរាត្រីនោះកន្លងហើយ គ្រានោះឯង ព្រះកុមារកស្សបមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះព្រះកុមារកស្សបមានអាយុ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន យប់មិញនេះ មានទេវតាមួយអង្គ មានសម្បុរល្អ (មក) ក្នុងវេលារាត្រីមជ្ឈិមយាមកន្លងទៅហើយ បញ្ចេញរស្មីឲ្យភ្លឺ ក្នុងអន្ធវ័នទាំងអស់ ចូលមករកខ្ញុំព្រះអង្គ លុះចូលមកដល់ហើយ ឋិតនៅក្នុងទីសមគួរ។ បពិត្រព្រះអង្គដ៏ចម្រើន លុះទេវតានោះ ឋិតនៅក្នុងទីសមគួរហើយ បាននិយាយពាក្យនេះ នឹងខ្ញុំព្រះអង្គដូច្នេះថា ភិក្ខុ ភិក្ខុ ដំបូកនេះហុយផ្សែងក្នុងពេលយប់ ឆេះក្នុងពេលថ្ងៃ ព្រាហ្មណ៍បានពោលយ៉ាងនេះថា ម្នាលសុមេធ ចូរអ្នកយកសស្ត្រាមកជីក។ សុមេធ យកសស្ត្រាជីកទៅ ក៏បានឃើញសន្ទះទ្វារកង់ ហើយប្រាប់ថា បពិត្រអ្នកដ៏ចម្រើន សន្ទះទ្វារកង់។ ព្រាហ្មណ៍បានពោលយ៉ាងនេះថា
ID: 636822528346966593
ទៅកាន់ទំព័រ៖