ព្រះត្រៃបិដក ភាគ ២១

ម្នាល​សុមេធ​ ​ចូរ​អ្នកលើ​ក​សន្ទះទ្វារ​កង់​ចេញ​ ​ហើយ​យក​សស្ត្រា​ជីក​ទៀត​។​ ​សុមេធ​យក​សស្ត្រា​ជីក​ទៅ​ ​ក៏​ឃើញ​សត្វ​ហីង​ ​ហើយ​ប្រាប់​ថា​ ​បពិត្រ​អ្នក​ដ៏​ចម្រើន​ ​សត្វ​ហីង​។​បេ​។​ ​បានឃើញ​នាគ​ ​ហើយ​ប្រាប់​ថា​ ​បពិត្រ​អ្នក​ដ៏​ចម្រើន​ ​នាគ​។​ ​ព្រាហ្មណ៍​បាន​ពោល​យ៉ាងនេះ​ថា​ ​នាគ​ទុកឲ្យ​នៅ​ចុះ​ ​អ្នក​កុំ​បៀតបៀន​នាគ​ឡើយ​ ​ចូរ​ធ្វើ​កា​រន​ម​ស្តារ​នាគ​ចុះ​។​ ​នែ​ភិក្ខុ​ ​លោក​គប្បី​ចូល​ទៅ​រក​ព្រះមានព្រះភាគ​ ​ហើយ​សួរ​ប្រស្នា​ទាំង១៥នេះឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់ព្យាករ​ប្រាប់​លោក​ ​យ៉ាងណា​ ​លោក​គប្បី​ចាំទុក​នូវ​ប្រស្នា​នោះ​ ​យ៉ាងនោះ​ចុះ​។​ ​នែ​ភិក្ខុ​ ​ក្នុង​លោក​ ​ព្រមទាំង​ទេវតា​ ​ព្រមទាំង​មារ​ ​ព្រមទាំង​ព្រហ្ម​ ​ក្នុង​ពួក​សត្វ​ ​ព្រមទាំង​សមណព្រាហ្មណ៍​ ​ព្រមទាំង​មនុស្សជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​យើង​មិនដែល​ឃើញ​អ្នកណាមួយ​ ​ឆ្លើយ​ប្រស្នា​ទាំងនេះ​ឲ្យ​ត្រូវចិត្ត​បាន​ឡើយ​ ​វៀរលែងតែ​ព្រះ​តថាគត​ ​ឬ​សាវ័ក​របស់​ព្រះ​តថាគត​ ​ឬក៏​អ្នក​ដែល​ស្តាប់​អំពីសំណាក់​ ​នៃ​ព្រះ​តថាគត​នេះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ទេវតា​នោះ​ ​បាន​ពោល​នូវ​ពាក្យ​នេះ​ ​លុះ​ពោល​នូវ​ពាក្យ​នេះ​ហើយ​
ថយ | ទំព័រទី ៧៥ | បន្ទាប់
ID: 636822528617592072
ទៅកាន់ទំព័រ៖