ព្រះត្រៃបិដក ភាគ ២១

ក៏​បាត់​អំពី​ទីនោះ​ទៅ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​អ្វី​ហ្ន៎​ហៅថា​ ​ដំបូក​ ​អ្វី​ហុយផ្សែង​ក្នុង​ពេលយប់​ ​អ្វី​ឆេះ​ក្នុង​ពេលថ្ងៃ​ ​អ្នកណា​ជា​ព្រាហ្មណ៍​ ​អ្នកណា​ជា​សុមេធ​ ​អ្វី​ជា​សស្ត្រា​ ​អ្វី​ជា​ការ​ជីក​ ​អ្វី​ជា​សន្ទះទ្វារ​កង់​ ​អ្វី​ជា​សត្វ​ហីង​ ​អ្វី​ជា​ផ្លូវបែក​ជា​ពីរ​ ​អ្វី​ជា​សំពត់​តម្រង​ក្បុង​ ​អ្វី​ជា​អណ្តើក​ ​អ្វី​ជា​កាំបិត​ ​និង​ជ្រញ់​ ​អ្វី​ជាដុំ​សាច់​ ​អ្វី​ជានា​គ​។​
 ​[​២៩​]​ ​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​ត្រង់​ពាក្យ​ថា​ ​ដំបូក​ ​នេះ​ជា​ឈ្មោះ​របស់​កាយ​នេះ​ ​ដែល​ប្រកបដោយ​មហាភូតរូប៤​ ​កើត​ព្រម​ព្រោះ​ទឹក​សុក្កៈ​របស់​មាតា​ ​និង​បិតា​ ​ចម្រើន​ដោយសារ​បាយ​ ​និង​នំ​ ​មាន​សភាវៈ​មិន​ទៀង​ ​មានការ​ដុសខាត់​ ​បំបាត់​ក្លិនអាក្រក់​ ​និង​គក់ច្របាច់​ ​និង​កិរិយា​បែកធ្លាយ​ ​ខ្ចាត់ខ្ចាយ​ជា​ធម្មតា​។​ ​ម្នាល​ភិក្ខុ​ ​ត្រង់​ប្រស្នា​ថា​ ​អ្វី​ហុយផ្សែង​ក្នុង​ពេលយប់​ ​សេចក្តី​ថា​ ​បុគ្គល​ប្រារព្ធ​ការងារ​ក្នុង​ពេលថ្ងៃ​ ​ហើយ​ដល់ពេល​យប់​ ​ត្រិះរិះ​ពិ​ចារ​ណា​រឿយ​ៗ​ ​ដោយហេតុ​ណា​ ​ហេតុ​នោះ​ហៅថា​ ​ហុយផ្សែង​ ​ក្នុង​ពេលយប់​។​ ​ម្នាល​ភិក្ខុ​ ​ត្រង់​ប្រស្នា​ថា​ ​អ្វី​ឆេះ​ក្នុង​ពេលថ្ងៃ​ ​សេចក្តី​ថា​ ​បុគ្គល​ត្រិះរិះ​ពិ​ចារ​ណា​រឿយ​ៗ​ ​ក្នុង​វេលា​យប់​ ​ហើយ​ដល់​វេលា​ថ្ងៃ​ ​ក៏​ប្រកបការងារ​ ​ដោយ​កាយវាចា​ ​ដោយហេតុ​ណា​ ​
ថយ | ទំព័រទី ៧៦ | បន្ទាប់
ID: 636822528942170637
ទៅកាន់ទំព័រ៖