ព្រះត្រៃបិដក ភាគ ២១
ហេតុនេះហៅថា ឆេះក្នុងវេលាថ្ងៃ។ ម្នាលភិក្ខុ ត្រង់ពាក្យថា ព្រាហ្មណ៍នេះ ជាឈ្មោះរបស់ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ។ ម្នាលភិក្ខុ ត្រង់ពាក្យថា សុមេធ នេះ ជាឈ្មោះរបស់ភិក្ខុ ជាសេក្ខបុគ្គល។ ម្នាលភិក្ខុ ត្រង់ពាក្យថា សស្ត្រានេះ ជាឈ្មោះរបស់ប្រាជ្ញាដ៏ប្រសើរ។ ម្នាលភិក្ខុ ត្រង់ពាក្យថា ជីកនេះ ជាឈ្មោះរបស់ការប្រារព្ធព្យាយាម។ ម្នាលភិក្ខុ ត្រង់ពាក្យថា សន្ទះទ្វារកង់ នេះជាឈ្មោះរបស់អវិជ្ជា។ ម្នាលសុមេធ អ្នកចូរលើកសន្ទះទ្វារកង់ចេញ គឺថាអ្នកចូរលះបង់អវិជ្ជាចេញ ហើយយកសស្ត្រាជីកទៀត នេះជាសេចក្តីអធិប្បាយនៃពាក្យនុ៎ះ។ ម្នាលភិក្ខុ ត្រង់ពាក្យថា សត្វហីង ជាឈ្មោះរបស់សេចក្តីក្រោធ និងសេចក្តីចង្អៀតចង្អល់ចិត្ត ម្នាលសុមេធ អ្នកចូរលើកហីងចេញ គឺថា អ្នកចូរលះបង់សេចក្តីក្រោធ និងសេចក្តីចង្អៀតចង្អល់ចិត្តចេញ ហើយយកសស្ត្រាជីកទៀត នេះជាសេចក្តីអធិប្បាយនៃពាក្យនុ៎ះ។ ម្នាលភិក្ខុ ត្រង់ពាក្យថា ផ្លូវបែកជាពីរ នេះជាឈ្មោះរបស់វិចិកិច្ឆា។ ម្នាលសុមេធ អ្នកចូរលើកនូវផ្លូវបែកជាពីរចេញ គឺថា អ្នកចូរលះបង់វិចិកិច្ឆា
ID: 636822529172173792
ទៅកាន់ទំព័រ៖