ព្រះត្រៃបិដក ភាគ ២១

ចេញ​ ​ហើយ​យក​សស្ត្រា​ជីក​ទៀត​ ​នេះ​ជា​សេចក្តី​អធិប្បាយ​នៃ​ពាក្យ​នុ៎ះ​។​ ​ម្នាល​ភិក្ខុ​ ​ត្រង់​ពាក្យ​ថា​ ​សំពត់​តម្រង​ក្បុង​ ​នេះ​ជា​ឈ្មោះ​របស់​នីវរណធម៌​ទាំង៥​ ​គឺ​ ​កា​មច្ឆ​ន្ទ​នី​វរ​ណៈ១​ ​ព្យាបាទ​នី​វរ​ណៈ១​ ​ថីនមិទ្ធ​នី​វរ​ណៈ១​ ​ឧទ្ធច្ច​កុក្កុ​ច្ច​នី​វរ​ណៈ១​ ​វិចិកិច្ឆា​នី​វរ​ណៈ១​។​ ​ម្នាល​សុមេធ​ ​អ្នក​ចូរ​លើក​សំពត់​តម្រង​ក្បុង​ចេញ​ ​គឺថា​ ​អ្នក​ចូរ​លះបង់​នីវរណធម៌​ទាំង៥ចេញ​ ​ហើយ​យក​សស្ត្រា​ជីក​ទៀត​ ​នេះ​ជា​សេចក្តី​អធិប្បាយ​នៃ​ពាក្យ​នុ៎ះ​។​ ​ម្នាល​ភិក្ខុ​ ​ត្រង់​ពាក្យ​ថា​ ​អណ្តើក​នេះ​ ​ជា​ឈ្មោះ​របស់​ឧបាទានក្ខន្ធ​ទាំង៥​ ​ឧបាទានក្ខន្ធ​ទាំង៥​ ​គឺ​ ​រូ​បូ​បា​ទា​នក្ខន្ធ១​ ​វេទ​នូ​បា​ទា​នក្ខន្ធ១​ ​សញ្ញូ​បា​ទា​នក្ខន្ធ១​ ​សង្ខា​រូបា​ទា​នក្ខន្ធ១​ ​វិ​ញ្ញាណូ​បា​ទា​នក្ខន្ធ១​។​ ​ម្នាល​សុមេធ​ ​អ្នក​ចូរ​លើក​អណ្តើក​ចេញ​ ​គឺថា​ ​អ្នក​ចូរ​លះបង់​ឧបាទានក្ខន្ធ​ទាំង៥ចេញ​ ​ហើយ​យក​សស្ត្រា​ជីក​ទៀត​ ​នេះ​ជា​សេចក្តី​អធិប្បាយ​នៃ​ពាក្យ​នុ៎ះ​។​ ​ម្នាល​ភិក្ខុ​ ​ត្រង់​ពាក្យ​ថា​ ​កាំបិត​ ​និង​ជ្រញ់​ ​នេះ​ជា​ឈ្មោះ​របស់​កាមគុណ​ទាំង៥​ ​គឺ​រូប​ ​ដែល​បុគ្គល​គប្បី​ដឹង​ច្បាស់​ ​ដោយ​ចក្ខុ​ ​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​គាប់ចិត្ត​ ​ជាទីស្រឡាញ់​ ​ប្រកបដោយ​កាម​ ​ជាទី​តាំង​នៃ​តម្រេក១​ ​សំឡេង​ ​ដែល​បុគ្គល​គប្បី​ដឹង​ ​ដោយ​ត្រចៀក​.​.​.​១​ ​ក្លិន​ដែល​បុគ្គល​គប្បី​ដឹង​ ​ដោយ​ច្រមុះ​.​.​.​១​ ​រស​ដែល​គប្បី​ដឹង​ ​ដោយ​អណ្តាត​.​.​.​១​ ​
ថយ | ទំព័រទី ៧៨ | បន្ទាប់
ID: 636822529422178092
ទៅកាន់ទំព័រ៖