ព្រះត្រៃបិដក ភាគ ២១
ផ្សព្វ ដែលបុគ្គលគប្បីដឹងច្បាស់ ដោយកាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាទីតាំងនៃតម្រេក១។ ម្នាលសុមេធ អ្នកចូរលើកកាំបិត និងជ្រញ់ចេញ គឺថា អ្នកចូរលះបង់កាមគុណទាំង៥ចេញ ហើយយកសស្ត្រាជីកទៀត នេះជាសេចក្តីអធិប្បាយនៃពាក្យនុ៎ះ។ ម្នាលភិក្ខុ ត្រង់ពាក្យថា ដុំសាច់ នេះជាឈ្មោះរបស់នន្ទិរាគ (សេចក្តីត្រេកត្រអាល)។ ម្នាលសុមេធ អ្នកចូរលើកដុំសាច់ចេញ គឺថា អ្នកចូរលះបង់នន្ទិរាគចេញ ហើយយកសស្ត្រាជីកទៀត នេះជាសេចក្តីអធិប្បាយនៃពាក្យនុ៎ះ។ ម្នាលភិក្ខុ ត្រង់ពាក្យថា នាគ នេះជាឈ្មោះរបស់ភិក្ខុ ដែលជាព្រះខីណាស្រព។ នាគចូរឋិតនៅចុះ អ្នកកុំបៀតបៀននាគឡើយ អ្នកចូរធ្វើនូវការនមស្ការនាគចុះ នេះជាសេចក្តីអធិប្បាយនៃពាក្យនុ៎ះ។ ព្រះមានព្រះភាគ ទ្រង់បានសំដែង នូវសូត្រនេះចប់ហើយ ព្រះកុមារកស្សបមានអាយុ ក៏មានចិត្តត្រេកអរ រីករាយហើយ ចំពោះភាសិត នៃព្រះមានព្រះភាគ។
ចប់ វម្មិកសូត្រ ទី៣។
ID: 636822529702544128
ទៅកាន់ទំព័រ៖