ព្រះត្រៃបិដក ភាគ ២១

កាន់​ខ្សែ​បរ​ដោយដៃ​ឆ្វេង​ ​កាន់​ជន្លួញ​ដោយដៃ​ស្តាំ​ ​បរ​ទៅមុខ​ខ្លះ​ ​បរ​វិលត្រឡប់​ថយក្រោយ​ខ្លះ​ ​តម្រង់​ទៅ​រក​ផ្លូវ​ដែល​ខ្លួន​ប្រាថ្នា​ ​និង​ដំណើរ​ដែល​ខ្លួន​ប្រាថ្នា​ ​សេចក្តី​នេះ​មាន​ឧបមា​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​មិន​គួរ​ធ្វើ​នូវ​ការប្រៀនប្រដៅ​ភិក្ខុ​ទាំងឡាយ​នោះ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​គួ​ធ្វើ​តែត្រឹម​ការ​ដាស់​ស្មារតី​ភិក្ខុ​ទាំងឡាយ​នោះ​ប៉ុណ្ណោះ​ ​មាន​ឧបមេយ្យ​ដូច្នោះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​អ្នក​ទាំងឡាយ​ ​ចូរ​លះ​អកុសល​ចេញ​ ​ចូរ​ធ្វើ​នូវ​សេចក្តី​ព្យាយាម​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​ព្រោះថា​ ​កាលបើ​អ្នក​ទាំងឡាយ​ ​បាន​ធ្វើ​យ៉ាងនេះ​ ​នឹង​បាន​ដល់​នូវ​សេចក្តី​ចម្រើន​ ​ដុះដាល​ ​ធំ​ទូលាយ​ ​ក្នុង​ធម្មវិន័យ​នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ព្រៃឈើ​ធំ​នៅ​ជិត​ស្រុក​ ​ឬ​និគម​ ​ព្រៃឈើ​នោះ​ ​សឹងតែ​ដេរដាស​ ​ដោយ​វល្លិ​ឯល​ណ្ឌៈ​(​១​)​ ​បុរស​ណាមួយ​ ​ប្រាថ្នា​នូវ​សេចក្តី​ចម្រើន​ ​ប្រាថ្នា​នូវ​ប្រយោជន៍​ ​ប្រាថ្នា​នូវ​សេចក្តី​ក្សេមក្សាន្ត​ ​ចាក​គ្រឿង​រួបរឹត​ ​ដល់​ព្រៃឈើ​នោះ​ ​បុរស​នោះ​ ​ឆ្កា​កូនឈើ​ដែល​វៀច​ៗ​ ​មានឱជារស​ផែនដី​ជ្រួតជ្រាប
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​បាន​ដល់​វល្លិ៍​ ​ដែល​ប្រទូស្ត​ដើមឈើ​ ​គឺ​រួបរឹត​ឲ្យ​វិនាស​
ថយ | ទំព័រទី ៨ | បន្ទាប់
ID: 636822509964665185
ទៅកាន់ទំព័រ៖