ព្រះត្រៃបិដក ភាគ ២១

រថ​វិនីត​សូត្រ​ ​ទី៤​


 [​៣០​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​គង់​ក្នុង​វត្ត​វេឡុវ័ន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ទៀប​ក្រុង​រាជគ្រឹះ​។​ ​គ្រានោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ច្រើន​រូប​ ​អ្នក​នៅក្នុង​ជាតិភូមិ​(​១​)​ ​នៅចាំ​វស្សា​ក្នុង​ជាតិភូមិ​ហើយ​ ​ក៏​នាំគ្នា​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ភិក្ខុ​ទាំងនោះ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ព្រះមានព្រះភាគ​ ​ក៏​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ជាតិភូមិ​ក​ភិក្ខុ​ទាំងឡាយ​ ​ជាស​ព្រហ្មចារី​ ​ដែល​នៅក្នុង​ជាតិភូមិ​ ​ភិក្ខុ​ណា​ហ្ន៎​ ​ដែល​មាន​គេ​សរសើរ​យ៉ាងនេះ​ថា​ ​ជា​អ្នក​មិន​មាន​សេចក្តី​ប្រាថ្នា​ដោយខ្លួនឯង​ផង​ ​សំដែង​អំពី​ការ​មិន​មាន​សេចក្តី​ប្រាថ្នា​(​២​)​ ​ដល់​ពួក​ភិក្ខុ​ផង​ ​ជា​អ្នក​
​(​១​)​ ​អដ្ឋកថា​ ​ថា​ស្រុកកំណើត​របស់​ខ្លួន​ ​គឺ​ស្រុក​ជាមួយនឹង​សព្វញ្ញុ​ពោធិសត្វ​។​ ​(​២​)​ ​និយាយ​អំពី​ការ​មិន​មានប្រាថ្នា៤យ៉ាង​ ​គឺ​មិន​ប្រាថ្នា​នូវ​បច្ច័យបួន១​ ​មិន​ប្រាថ្នា​ឲ្យ​គេ​ស្គាល់​ថា​ ​ជា​អ្នក​កាន់​ធុតង្គ១​ ​មិន​ប្រាថ្នា​ឲ្យ​គេ​ស្គាល់​ថា​ ​ខ្លួន​ជា​ពហុស្សូត១​ ​មិន​ប្រាថ្នា​ឲ្យ​គេ​ស្គាល់​ថា​ ​ខ្លួន​បាន​នូវ​គុណ​ ​មាន​សោតាបត្តិផល​ ​ជាដើម១​។​
ថយ | ទំព័រទី ៨០ | បន្ទាប់
ID: 636822530152639872
ទៅកាន់ទំព័រ៖