ព្រះត្រៃបិដក ភាគ ២១

សំដែង​អំពី​ការ​បរិបូណ៌​ដោយ​បញ្ញា​ ​ដល់​ពួក​ភិក្ខុ​ផង​ ​ជា​អ្នក​បរិបូណ៌​ដោយ​វិមុត្តិ​ ​គឺ​អរិយ​ផល​ ​ចំពោះខ្លួន​ឯង​ផង​ ​សំដែង​អំពី​ការ​បរិបូណ៌​ ​ដោយ​វិមុត្តិ​ ​គឺ​អរិយ​ផល​ ​ដល់​ពួក​ភិក្ខុ​ផង​ ​ជា​អ្នក​បរិបូណ៌​ ​ដោយ​វិមុត្តិ​ញ្ញាណ​ទស្សនៈ​(​១​)​ ​ដោយខ្លួនឯង​ ​សំដែង​អំពី​ការ​បរិបូណ៌​ ​ដោយ​វិមុត្តិ​ញ្ញាណ​ទស្សនៈ​ ​ដល់​ពួក​ភិក្ខុ​ផង​ ​ជា​អ្នកឲ្យឱវាទ​ ​បំភ្លឺ​ឲ្យដឹង​ច្បាស់​ ​ពន្យល់​ ​បបួល​ ​ធ្វើឲ្យ​ក្លាហាន​ ​ធ្វើឲ្យ​រីករាយ​ ​ដល់​ពួក​សព្រហ្មចារី​ផង​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​បណ្តា​ជាតិភូមិ​ក​ភិក្ខុ​ទាំងឡាយ​ ​ជាស​ព្រហ្មចារី​ ​ដែល​នៅក្នុង​ជាតិភូមិ​ ​មានតែ​បុ​ណ្ណ​ត្ថេ​រមាន​អាយុ​ ​ជា​មន្តា​ណី​បុត្ត​ ​(​កូន​នៃ​ព្រាហ្មណី​ ​ឈ្មោះ​មន្តា​ណី​)​ ​ទេ​ ​ទើប​គេ​តែង​សរសើរគុណ​ ​យ៉ាងនេះ​ថា​ ​ជា​អ្នក​មិន​ប្រាថ្នា​ ​ដោយខ្លួនឯង​ផង​ ​
​(​១​)​ ​វិមុត្តិ​ញ្ញាណ​ទស្សនៈ​ក្នុង​ទីនេះ​ ​បាន​ដល់​បច្ចវេក្ខណញ្ញាណ​ទាំង១៩​ ​គឺ​អនុបស្សនា៣​ ​អនុបស្សនា៧​ ​វិបស្សនា​ញ្ញាណ៩​ ​ឯ​អនុបស្សនា៣​ ​គឺ​ ​អនិច្ចានុបស្សនា១​ ​ទុ​ក្ខានុបស្ស​នា១​ ​អនត្តានុបស្សនា១​។​ ​អនុបស្សនា៧​ ​គឺ​ ​១​-​២​-​៣​ ​ដូច​ខាងដើម​ ​និង​និ​ព្វិ​ទានុ​បស្ស​នា១​ ​វិ​រា​គា​នុបស្ស​នា១​ ​និ​រោ​ធានុ​បស្ស​នា១​ ​បដិ​និ​ស្ស​គ្គា​នុបស្ស​នា១​។​ ​វិបស្សនា​ញ្ញាណ៩​ ​គឺ​ ​ឧទយ​ព្វ​យញ្ញា​ណ១​ ​ភង្គ​ញ្ញាណ១​ ​ភយ​តូប​ដ្ឋាន​ញាណ១​ ​អាទីនវ​ញ្ញាណ១​ ​និ​ព្វិ​ទា​ញាណ១​ ​មុ​ញ្ចិ​តុ​កាម្យតា​ញាណ១​ ​បដិ​សង្ខា​ញាណ១​ ​សង្ខារុបេក្ខា​ញាណ៩​ ​សច្ចា​នុ​លោមិ​កញ្ញា​ណ១​។​ ​អដ្ឋកថា​សូត្រ​នេះ​ ​និង​វិសុទ្ធិមគ្គ​បញ្ញា​និទ្ទេស​
ថយ | ទំព័រទី ៨២ | បន្ទាប់
ID: 636822531058211667
ទៅកាន់ទំព័រ៖