ព្រះត្រៃបិដក ភាគ ២១
ពួកសព្រហ្មចារីភិក្ខុ ដែលជាអ្នកប្រាជ្ញពិចារណារឿយៗ ហើយតែងពោលសរសើរ ក្នុងទីចំពោះព្រះភក្ត្រ នៃព្រះសាស្តា ព្រះសាស្តា ក៏ទ្រង់អនុមោទនា ចំពោះបុណ្ណមុន្តាណីបុត្តនោះ ធ្វើដូចម្តេចហ្ន៎ យើងនឹងបានទៅកាន់ទីប្រជុំ ជាមួយនឹងព្រះបុណ្ណមុន្តាណីបុត្តមានអាយុម្តងអេះ។ ធ្វើដូចម្តេចហ្ន៎ នឹងបាននិយាយចរចាបន្តិចបន្តួចផងអេះ។
[៣២] គ្រានោះឯង ព្រះភគវន្តមុនី ទ្រង់គង់ក្នុងក្រុងរាជគ្រឹះ តាមគួរដល់អាធ្យាស្រ័យហើយ ទ្រង់ស្តេចទៅកាន់ចារិក ឰដ៏ក្រុងសាវត្ថី លុះស្តេចទៅកាន់ចារិកតាមហូរហែ ក៏បានទៅដល់ក្រុងសាវត្ថីនោះ។ ព្រះមានព្រះភាគ គង់ក្នុងវត្តជេតពន ជារបស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថីនោះ។ ព្រះបុណ្ណមុន្តាណីបុត្តមានអាយុ បានឮដំណឹង ដូច្នេះថា ព្រះមានព្រះភាគ យាងមកដល់ក្រុងសាវត្ថីហើយ ទ្រង់គង់ក្នុងវត្តជេតពន ជារបស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ លំដាប់នោះឯង ព្រះបុណ្ណមុន្តាណីបុត្តមានអាយុ រៀបចំសេនាសនៈហើយប្រដាប់បាត្រចីវរ ទៅកាន់ចារិក ក្នុងក្រុងសាវត្ថីនោះដែរ លុះត្រាច់ទៅកាន់ចារិក
ID: 636822531607793102
ទៅកាន់ទំព័រ៖