ព្រះត្រៃបិដក ភាគ ២១
ទ្រង់ពន្យល់ ណែនាំ ឲ្យក្លាហាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ត្រេកអរ រីករាយ នឹងភាសិត របស់ព្រះមានព្រះភាគ ហើយក្រោកអំពីអាសនៈ ថ្វាយបង្គំលាព្រះមានព្រះភាគ ធ្វើប្រទក្សិណ រួចហើយចេញទៅកាន់អន្ធវ័ននោះ ដើម្បីសម្រាក ក្នុងវេលាថ្ងៃ។ លំដាប់នោះឯង ព្រះសារីបុត្តមានអាយុ មានសភាពរួសរាន់កាន់និសីទនៈ ដើរតាមក្រោយៗ នៃភិក្ខុបុណ្ណមុន្តាណីបុត្តមានអាយុ រមិលមើលនូវសីសៈនៃបុណ្ណមុន្តាណីបុត្ត។ គ្រានោះឯង បុណ្ណមុន្តាណីបុត្តមានអាយុ ដើរចូលទៅកាន់អន្ធវ័នហើយ អង្គុយសម្រាក ក្នុងវេលាថ្ងៃ ទៀបម្លប់ឈើមួយចំណែកខាងព្រះសារីបុត្តមានអាយុ ក៏ចូលទៅកាន់អន្ធវ័ន ហើយអង្គុយសម្រាកក្នុងវេលាថ្ងៃ ទៀបម្លប់ឈើមួយដែរ។
[៣៤] គ្រានោះឯង ព្រះសារីបុត្តមានអាយុ ចេញអំពីទីពួន ក្នុងសាយណ្ហសម័យ ហើយចូលទៅរកបុណ្ណមុន្តាណីបុត្តមានអាយុ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល មួយអន្លើ ដោយបុណ្ណមុន្តាណីបុត្តមានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និង
ID: 636822532192126524
ទៅកាន់ទំព័រ៖