ព្រះត្រៃបិដក ភាគ ២១
ម្នាលអាវុសោ ចុះលោកមានអាយុ ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះមានព្រះភាគ ដើម្បីបរិសុទ្ធិនៃកង្ខាវិតរណៈ
(១)ឬ។ ម្នាលអាវុសោ មិនមែនត្រឹមប៉ុណ្ណោះទេ។ ម្នាលអាវុសោ ចុះលោកមានអាយុ ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះមានព្រះភាគ ដើម្បីបរិសុទ្ធិនៃមគ្គាមគ្គញ្ញាណទស្សនៈ
(២)ឬ។ ម្នាលអាវុសោ មិនមែនត្រឹមប៉ុណ្ណោះទេ។ ម្នាលអាវុសោ ចុះលោកមានអាយុ ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះមានព្រះភាគ ដើម្បីបរិសុទ្ធិ នៃបដិបទាញាណទស្សនៈ
(៣)ឬ។ ម្នាលអាវុសោ មិនមែនត្រឹមប៉ុណ្ណោះទេ។ ម្នាលអាវុសោ ចុះលោកមានអាយុ ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះមានព្រះភាគ ដើម្បីបរិសុទ្ធិនៃញាណទស្សនៈឬ។ ម្នាលអាវុសោ មិនមែនត្រឹមប៉ុណ្ណោះទេ។ ព្រះសារីបុត្តមានអាយុ មានថេរវាចាថា កាលបើខ្ញុំសួរថា ម្នាលអាវុសោ លោកមានអាយុ ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះមានព្រះភាគ ដើម្បីបរិសុទ្ធិនៃសីលឬ លោកនិយាយថា ម្នាលអាវុសោ មិនមែនត្រឹមប៉ុណ្ណោះទេ កាលបើ
(១) បរិសុទ្ធិទាំង៣ក្នុងទីនេះ បានដល់បញ្ញាកថាតែមួយប៉ុណ្ណោះ។ (២) បរិសុទ្ធិទាំង៣ក្នុងទីនេះ បានដល់បញ្ញាកថាតែមួយប៉ុណ្ណោះ។ (៣) បរិសុទ្ធិទាំង៣ក្នុងទីនេះ បានដល់បញ្ញាកថាតែមួយប៉ុណ្ណោះ។
ID: 636822533114359272
ទៅកាន់ទំព័រ៖