ព្រះត្រៃបិដក ភាគ ២១

ខ្ញុំ​សួរ​ថា​ ​ម្នាល​អាវុសោ​ ​លោក​មាន​អាយុ​ ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ក្នុង​សំណាក់​ព្រះមានព្រះភាគ​ ​ដើម្បី​បរិសុទ្ធិ​នៃ​ចិត្ត​ឬ​ ​លោក​និយាយ​ថា​ ​ម្នាល​អាវុសោ​ ​មិនមែន​ត្រឹម​ប៉ុណ្ណោះទេ​ ​កាលបើ​ខ្ញុំ​សួរ​ថា​ ​ម្នាល​អាវុសោ​ ​លោក​មាន​អាយុ​ ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ក្នុង​សំណាក់​ព្រះមានព្រះភាគ​ ​ដើម្បី​បរិសុទ្ធិ​នៃ​ទិដ្ឋិ​ឬ​ ​លោក​និយាយ​ថា​ ​ម្នាល​អាវុសោ​ ​មិនមែន​ត្រឹម​ប៉ុណ្ណោះទេ​ ​ម្នាល​អាវុសោ​ ​ដើម្បី​បរិសុទ្ធិ​នៃ​កង្ខា​វិត​រណៈ​ឬ​.​.​.​ ​ម្នាល​អាវុសោ​ ​ដើម្បី​បរិសុទ្ធិ​នៃ​មគ្គា​មគ្គញ្ញាណ​ទស្សនៈ​ឬ​.​.​.​ម្នាល​អាវុសោ​ ​ដើម្បី​បរិសុទ្ធិ​នៃ​បដិបទា​ញាណទស្សនៈ​ឬ​.​.​.​ ​កាលបើ​ខ្ញុំ​សួរ​ថា​ ​ម្នាល​អាវុសោ​ ​លោក​មាន​អាយុ​ ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ក្នុង​សំណាក់​ព្រះមានព្រះភាគ​ ​ដើម្បី​បរិសុទ្ធិ​នៃ​ញាណទស្សនៈ​ឬ​ ​លោក​និយាយ​ថា​ ​ម្នាល​អាវុសោ​ ​មិនមែន​ត្រឹមតែ​ប៉ុណ្ណោះទេ​ ​ម្នាល​អាវុសោ​ ​(​បើ​យ៉ាងនេះ​)​ ​ចុះលោក​មាន​អាយុ​ ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ក្នុង​សំណាក់​ព្រះមានព្រះភាគ​ ​ដើម្បីអ្វី​។​ ​បុ​ណ្ណ​មុន្តាណី​បុត្ត​តប​ថា​ ​ម្នាល​អាវុសោ​ ​ព្រហ្មចរិយ​ធម៌​ ​ដែល​ខ្ញុំ​ប្រព្រឹត្ត​ ​ក្នុង​សំណាក់​ព្រះមានព្រះភាគ​ ​ដើម្បី​អនុ​បាទា​បរិនិព្វាន​ទេតើ​។​ ​ម្នាល​អាវុសោ​ ​សីលវិសុទ្ធិ​ ​ជា​អនុ​បាទា​បរិនិព្វាន​ឬ​។​ ​ម្នាល​អាវុសោ​ ​នេះ​មិនមែនទេ​។​ ​ម្នាល​អាវុសោ​ ​ចុះចិត្ត​វិសុទ្ធិ​ ​ជា​អនុ​បាទា​បរិនិព្វាន​ឬ​។​ ​ម្នាល​អាវុសោ​ ​នេះ​មិនមែនទេ​។​ ​ម្នាល​អាវុសោ​ ​ទិដ្ឋិ​វិសុទ្ធិ​ ​ជា​អនុ​បាទា​បរិនិព្វាន​ឬ​។​ ​ម្នាល​អាវុសោ​ ​នេះ​មិនមែនទេ​។​ ​ម្នាល​អាវុសោ​
ថយ | ទំព័រទី ៨៩ | បន្ទាប់
ID: 636822533352372886
ទៅកាន់ទំព័រ៖