ព្រះត្រៃបិដក ភាគ ២១
ទៅដល់ ហើយនាំយកចេញទៅខាងក្រៅ ជម្រះទីខាងក្នុងព្រៃឲ្យស្អាតបាត រួចថែរក្សាកូនឈើ ដែលដុះឡើងត្រង់ៗ ម្នាលភិក្ខុទាំងឡាយ ក៏កាលបើបុរសនោះ បានធ្វើយ៉ាងនេះ ព្រៃឈើនោះឯង មុខជានឹងដល់នូវសេចក្តីចម្រើន ដុះដាល ធំទូលាយ ក្នុងសម័យខាងក្រោយមកពុំខាន សេចក្តីនេះ មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់អកុសលចេញ ចូរធ្វើនូវសេចក្តីព្យាយាម ក្នុងកុសលធម៌ទាំងឡាយ ព្រោះថា កាលបើអ្នកទាំងឡាយបានធ្វើយ៉ាងនេះ នឹងដល់នូវសេចក្តីចម្រើន ដុះដាល ធំទូលាយ ក្នុងធម្មវិន័យនេះពុំខាន មានឧបមេយ្យយ៉ាងនោះឯង។
[៤] ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកហើយថា មានគហបតានីម្នាក់ ឈ្មោះនាង វេទេហិកា នៅក្នុងក្រុងសាវត្ថីនេះឯង។ ម្នាលភិក្ខុទាំងឡាយ កិត្តិសព្ទដ៏ពីរោះ របស់នាង វេទេហិកាគហបតានី ល្បីខ្ចរខ្ចាយ សុសសាយទៅ យ៉ាងនេះថា នាងវេទេហិកាគហបតានី ជាស្ត្រីស្លូត នាង
ID: 636822510217899670
ទៅកាន់ទំព័រ៖