ព្រះត្រៃបិដក ភាគ ២១

ចុះ​កង្ខា​វិត​រណៈ​វិសុទ្ធិ​ ​ជា​អនុ​បាទា​បរិនិព្វាន​ឬ​។​ ​ម្នាល​អាវុសោ​ ​នេះ​មិនមែនទេ​។​ ​ម្នាល​អាវុសោ​ ​មគ្គា​មគ្គញ្ញាណ​ទស្សនៈ​វិសុទ្ធិ​ ​ជា​អនុ​បាទា​បរិនិព្វាន​ឬ​។​ ​ម្នាល​អាវុសោ​ ​នេះ​មិនមែនទេ​។​ ​ម្នាល​អាវុសោ​ ​ចុះ​បដិបទា​ញាណទស្សនៈ​វិសុទ្ធិ​ ​ជា​អនុ​បាទា​បរិនិព្វាន​ឬ​។​ ​ម្នាល​អាវុសោ​ ​នេះ​មិនមែនទេ​។​ ​ម្នាល​អាវុសោ​ ​ញាណទស្សនៈ​វិសុទ្ធិ​ ​ជា​អនុ​បាទា​បរិនិព្វាន​ឬ​។​ ​ម្នាល​អាវុសោ​ ​នេះ​មិនមែនទេ​។​ ​ម្នាល​អាវុសោ​ ​ចុះ​អនុ​បាទា​បរិនិព្វាន​ ​ក្រៅអំពី​ធម៌​ទាំងនេះ​ឬ​។​ ​ម្នាល​អាវុសោ​ ​នេះ​មិនមែនទេ​។​ ​ព្រះ​សារីបុត្ត​សួរ​ថា​ ​កាល​ខ្ញុំ​សួរ​ថា​ ​ម្នាល​អាវុសោ​ ​សីលវិសុទ្ធិ​ ​ជា​អនុ​បាទា​បរិនិព្វាន​ឬ​ ​លោក​ឆ្លើយ​ថា​ ​អាវុសោ​ ​នេះ​មិនមែនទេ​ ​កាល​ខ្ញុំ​សួរ​ថា​ ​ម្នាល​អាវុសោ​ ​ចុះចិត្ត​វិសុទ្ធិ​ ​ជា​អនុ​បាទា​បរិនិព្វាន​ឬ​ ​លោក​ឆ្លើយ​ថា​ ​ម្នាល​អាវុសោ​ ​នេះ​មិនមែនទេ​ ​ម្នាល​អាវុសោ​ ​ទិដ្ឋិ​វិសុទ្ធិ​ ​ជា​អនុ​បាទា​បរិនិព្វាន​ឬ​។​បេ​។​ ​ម្នាល​អាវុសោ​ ​ចុះ​កង្ខា​វិត​រណៈ​វិសុទ្ធិ​ឬ​.​.​.​ ​ម្នាល​អាវុសោ​ ​ចុះ​មគ្គា​មគ្គញ្ញាណ​ទស្សនៈ​វិសុទ្ធិ​ឬ​.​.​.​ ​ម្នាល​អាវុសោ​ ​
ថយ | ទំព័រទី ៩០ | បន្ទាប់
ID: 636822533573935558
ទៅកាន់ទំព័រ៖