ព្រះត្រៃបិដក ភាគ ២១

បញ្ញ​ត្ត​នូវ​ស​ឧបាទាន​ ​ថា​ជា​អនុ​បាទា​បរិនិព្វាន​ទៅវិញ​។​ ​ម្នាល​អាវុសោ​ ​បើ​ព្រះមានព្រះភាគ​ ​បញ្ញត្ត​នូវ​មគ្គា​មគ្គ​ញាណទស្សន​វិសុទ្ធិ​ ​ថា​ជា​អនុ​បាទា​បរិនិព្វាន​ហើយ​ ​ឈ្មោះថា​ ​បញ្ញ​ត្ត​នូវ​ស​ឧបាទាន​ ​ថា​ជា​អនុ​បាទា​បរិនិព្វាន​ទៅវិញ​។​ ​ម្នាល​អាវុសោ​ ​បើ​ព្រះមានព្រះភាគ​ ​បញ្ញត្ត​នូវ​បដិបទា​ញាណទស្សន​វិសុទ្ធិ​ ​ថា​ជា​អនុ​បាទា​បរិនិព្វាន​ហើយ​ ​ឈ្មោះថា​ ​បញ្ញ​ត្ត​នូវ​ស​ឧបាទាន​ ​ថា​ជា​អនុ​បាទា​បរិនិព្វាន​ទៅវិញ​។​ ​ម្នាល​អាវុសោ​ ​បើ​ព្រះមានព្រះភាគ​ ​បញ្ញត្ត​នូវ​ញាណទស្សន​វិសុទ្ធិ​ ​ថា​ជា​អនុ​បាទា​បរិនិព្វាន​ហើយ​ ​ឈ្មោះថា​ ​បញ្ញ​ត្ត​នូវ​ស​ឧបាទាន​ ​ថា​ជា​អនុ​បាទា​បរិនិព្វាន​ទៅវិញ​។​ ​ម្នាល​អាវុសោ​ ​បើ​អនុ​បាទា​បរិនិព្វាន​ ​ក្រៅអំពី​ធម៌​ទាំងនេះ​ហើយ​ ​បុថុជ្ជន​ ​ក៏​គង់​បរិនិព្វាន​បាន​ ​ម្នាល​អាវុសោ​ ​ព្រោះ​បុថុជ្ជន​ ​ក្រៅអំពី​ធម៌​ទាំងនេះ​ឯង​។​ ​ម្នាល​អាវុសោ​ ​បើ​ដូច្នោះ​ ​ខ្ញុំ​នឹង​ធ្វើ​សេចក្តី​ឧបមា​ ​ដល់​លោក​ ​បុរស​ ​ជា​អ្នកប្រាជ្ញ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​គង់​ដឹង​ច្បាស់​ ​នូវ​សេចក្តី​ ​នៃ​ភាសិត​ ​ដោយ​សេចក្តី​ឧបមា​បាន​។
ថយ | ទំព័រទី ៩២ | បន្ទាប់
ID: 636822534072234060
ទៅកាន់ទំព័រ៖