ព្រះត្រៃបិដក ភាគ ២១

រួច​ឡើង​គង់​រថ​ព្រះ​ទីនាំង​ទី៥​ ​ទ្រង់​ស្តេច​ដោយ​រថ​ព្រះ​ទីនាំង​ទី៥​ ​ក៏បាន​ដល់​រថ​ព្រះ​ទីនាំង​ទី៦​ ​ទ្រង់​លះបង់​រថ​ព្រះ​ទីនាំង​ទី៥​ ​រួច​ឡើង​គង់​រថ​ព្រះ​ទីនាំង​ទី៦​ ​ទ្រង់​ស្តេច​ដោយ​រថ​ព្រះ​ទីនាំង​ទី៦​ ​ក៏បាន​ដល់​រថ​ព្រះ​ទីនាំង​ទី៧​ ​ទ្រង់​លះបង់​រថ​ព្រះ​ទីនាំង​ទី៦​ ​រួច​ឡើង​គង់​រថ​ព្រះ​ទីនាំង​ទី៧​ ​ទ្រង់​ស្តេច​ដោយ​រថ​ព្រះ​ទីនាំង​ទី៧​ ​ក៏បាន​ដល់ទៅ​ក្រុង​សាកេ​ត​ ​ទ្រង់​ប្រថាប់​នៅត្រង់​ទ្វារ​ ​ខាងក្នុង​ព្រះរាជវាំង​ ​ពួក​មិត្រ​អា​មាត្រ​ ​ជា​ញាតិសាលោហិត​ ​នាំគ្នា​ក្រាបបង្គំទូល​សួរ​ព្រះអង្គ​ ​ក្នុង​កាលដែល​ស្តេច​ដល់​ទ្វារ​ខាង​ ​ក្នុង​ព្រះរាជវាំង​នោះ​ ​យ៉ាងនេះ​ថា​ ​បពិត្រមហារាជ​ ​ព្រះអង្គ​ស្តេច​ចេញពី​ក្រុង​សាវត្ថី​ ​ដោយ​រថ​ព្រះ​ទីនាំង​តែ១នេះ​ ​ដល់​មក​ទ្វារ​ខាងក្នុង​ព្រះរាជវាំង​ ​នៃ​ក្រុង​សាកេ​ត​តែម្តង​ឬ​ ​ម្នាល​អាវុសោ​ ​(​បើ​គេ​សួរ​យ៉ាងនេះ​)​ ​ព្រះបាទ​បសេនទិកោសល​ ​ទ្រង់​ដោះស្រាយ​ដូចម្តេច​ ​ទើប​ឈ្មោះថា​ ​ដោះស្រាយ​ដោយ​ប្រពៃ​។​ ​ម្នាល​អាវុសោ​ ​ព្រះបាទ​បសេនទិកោសល​ ​កាលបើ​ដោះស្រាយ​យ៉ាងនេះ​ ​ឈ្មោះថា​ដោះស្រាយ​ដោយ​ប្រពៃ​ថា​ ​យើង​នៅ​អាស្រ័យ​ឯ​ក្រុង​សាវត្ថី​ ​(​ឯណោះ​ទេ​)​ ​តែ​មាន​កិច្ច​នីមួយ​យ៉ាង​រួសរាន់​ ​កើតឡើង​ក្នុង​ក្រុង​សាកេ​ត​នេះ​ ​ក៏​បណ្តាជន​ ​ក្នុង​ចន្លោះ​ក្រុង​សាវត្ថី​ ​និង​ក្រុង​សាកេ​ត​ ​បាន​រៀបចំ​រថ៧ឲ្យ​យើង​ ​ទើប​យើង​ចេញ​មក​ ​ពី​ក្រុង​សាវត្ថី​ ​បាន​ឡើងជិះ​រថ​ទី១​ ​ត្រង់​ទ្វារ​ខាងក្នុង​ព្រះរាជវាំង​ ​មក​ដោយ​រថ​ទី១​ ​ក៏បាន​ដល់​
ថយ | ទំព័រទី ៩៤ | បន្ទាប់
ID: 636822534520989727
ទៅកាន់ទំព័រ៖