ព្រះត្រៃបិដក ភាគ ២១
រថទី២ ក៏លះបង់រថទី១ ហើយឡើងជិះរថទី២ មកដោយរថទី២ ក៏បានដល់រថទី៣ ក៏លះបង់រថទី២ ហើយឡើងជិះរថទី៣ មកដោយរថទី៣ ក៏បានដល់រថទី៤ ក៏លះបង់រថទី៣ ហើយឡើងជិះរថទី៤ មកដោយរថទី៤ ក៏បានដល់រថទី៥ ក៏លះបង់រថទី៤ ហើយឡើងជិះរថទី៥ មកដោយរថទី៥ ក៏បានដល់រថទី៦ លះបង់រថទី៥ ហើយឡើងជិះរថទី៦ មកដោយរថទី៦ ក៏បានដល់រថទី៧ ក៏លះបង់រថទី៦ ហើយឡើងជិះរថទី៧ មកដោយរថទី៧ ទើបបានដល់មកក្រុងសាកេត ត្រង់ទ្វារខាងក្នុងព្រះរាជវាំងនេះ ម្នាលអាវុសោ ព្រះបាទបសេនទិកោសល កាលបើដោះស្រាយយ៉ាងនេះ ទើបឈ្មោះថា ដោះស្រាយដោយប្រពៃ មានឧបមាដូចម្តេចមិញ ម្នាលអាវុសោ ឯសីលវិសុទ្ធិ មានប្រយោជន៍ត្រឹមតែចិត្តវិសុទ្ធិ ចិត្តវិសុទ្ធិ មានប្រយោជន៍ត្រឹមតែទិដ្ឋិវិសុទ្ធិ ទិដ្ឋិវិសុទ្ធិ មានប្រយោជន៍ត្រឹមតែ
ID: 636822534742432393
ទៅកាន់ទំព័រ៖