ព្រះត្រៃបិដក ភាគ ២១
កង្ខាវិតរណវិសុទ្ធិ កង្ខាវិតរណវិសុទ្ធិ មានប្រយោជន៍ត្រឹមតែមគ្គាមគ្គញាណទស្សនវិសុទ្ធិ មគ្គាមគ្គញាណទស្សនវិសុទ្ធិ មានប្រយោជន៍ត្រឹមតែបដិបទាញាណទស្សនវិសុទ្ធិ បដិបទាញាណទស្សនវិសុទ្ធិ មានប្រយោជន៍ត្រឹមតែញាណទស្សនវិសុទ្ធិ ញាណទស្សនវិសុទ្ធិ មានប្រយោជន៍ត្រឹមតែអនុបាទាបរិនិព្វាន ម្នាលអាវុសោ ព្រហ្មចរិយធម៌ ដែលខ្ញុំប្រព្រឹត្ត ក្នុងសំណាក់ព្រះមានព្រះភាគ (នេះ) ដើម្បីអនុបាទាបរិនិព្វាន តែម្យ៉ាងប៉ុណ្ណោះ សេចក្តីនេះ ក៏មានឧបមេយ្យដូច្នោះឯង។
[៣៧] កាលបើបុណ្ណមុន្តាណីបុត្តមានអាយុ ពោលយ៉ាងនេះហើយ ព្រះសារីបុត្តមានអាយុ បានសួរបុណ្ណមន្តាណីបុត្តមានអាយុ យ៉ាងនេះថា លោកមានអាយុឈ្មោះអ្វី ពួកសព្រហ្មចារី ស្គាល់ឈ្មោះលោកមានអាយុ ថាដូចម្តេច។ ព្រះបុណ្ណមុន្តាណីបុត្តតបថា ម្នាលអាវុសោ ខ្ញុំឈ្មោះបុណ្ណៈ តែពួកសព្រហ្មចារីស្គាល់ឈ្មោះខ្ញុំថា មន្តាណីបុត្ត។ ព្រះសារីបុត្ត មានថេរវាចាតបវិញថា ម្នាលអាវុសោ អស្ចារ្យណាស់ ម្នាលអាវុសោ ចំឡែកណាស់ ត្រង់ការណ៍ដែលសាវ័ក ជាអ្នកចេះដឹង យល់នូវពាក្យប្រៀបប្រដៅ របស់ ព្រះសាស្តា ដោយប្រពៃ ដូចជាព្រះបុណ្ណមន្តាណីបុត្តមានអាយុ ពិចារណារឿយៗ (នូវកថាវត្ថុទាំង១០) ហើយដោះស្រាយប្រស្នា ដ៏ជ្រាលជ្រៅ ៗ យ៉ាងនោះ
ID: 636822535010897748
ទៅកាន់ទំព័រ៖