ព្រះត្រៃបិដក ភាគ ២១
តែពួកសព្រហ្មចារី ស្គាល់ឈ្មោះខ្ញុំថា សារីបុត្ត។ ព្រះបុណ្ណមន្តាណីបុត្ត មានថេរវាចាថា ឱពុទ្ធោអើយ យើងបានប្រឹក្សា ជាមួយនឹងសាវ័ក ដែលទុកស្មើនឹង ព្រះសាស្តាផងតើ តែឥតដឹងថា លោកមានអាយុ ឈ្មោះសារីបុត្តសោះ ប្រសិនបើយើងដឹងថា លោកមានអាយុ ឈ្មោះសារីបុត្តពិតហើយ ពាក្យឆ្លើយឆ្លង មានប្រមាណប៉ុណ្ណេះ ប្រហែលជាយើង ឆ្លើយមិនច្បាស់លាស់ទេ ម្នាលអាវុសោ អស្ចារ្យណាស់ ម្នាលអាវុសោ ចំឡែកណាស់ ត្រង់ការណ៍ ដែលសាវ័ក ជាអ្នកចេះដឹង យល់នូវពាក្យប្រៀនប្រដៅ របស់ព្រះសាស្តាដោយប្រពៃ ដូចជាព្រះសារីបុត្តមានអាយុ បានពិចារណារឿយៗ ហើយសាកសួរប្រស្នា ដ៏ជ្រាលជ្រៅៗ យ៉ាងនោះ ឈ្មោះថា ជាលាភរបស់ពួកសព្រហ្មចារី ជាតិជាមនុស្ស ក៏ឈ្មោះ ថាពួកសព្រហ្មចារីបានល្អហើយ ត្រង់ដែលពួកសព្រហ្មចារីបានឃើញ បានចូលទៅអង្គុយជិត នូវព្រះសារីបុត្តមានអាយុ ទោះបីពួកសព្រហ្មចារី ថែររក្សាដោយធ្វើរង្វេលសំពត់លើក្បាល ហើយឲ្យព្រះសារីបុត្តមានអាយុ អង្គុយលើនោះ
ID: 636822535607801889
ទៅកាន់ទំព័រ៖