ព្រះត្រៃបិដក ភាគ ២១
គប្បីបានឃើញ បានចូលទៅអង្គុយជិត នូវព្រះសារីបុត្តមានអាយុ ឈ្មោះថាជាលាភ របស់ពួកសព្រហ្មចារីទាំងនោះផង ជាតិជាមនុស្ស ក៏ឈ្មោះថា ពួកសព្រហ្មចារីទាំងនោះ បានល្អហើយផង ឈ្មោះថា ជាលាភរបស់យើងផង ជាតិជាមនុស្ស ក៏ឈ្មោះថា យើងបានល្អហើយផង ត្រង់ដែលយើងបានឃើញ បានចូលមកអង្គុយជិត នូវព្រះសារីបុត្តមានអាយុ។ ព្រះមហានាគទាំងពីរអង្គនោះ បានអនុមោទនា ត្រេកអរ នឹងភាសិតនៃគ្នា និងគ្នា ដូចបានរៀបរាប់មកយ៉ាងនោះឯង។
ចប់ រថវិនីតសូត្រ ទី៤។
ID: 636822535858546231
ទៅកាន់ទំព័រ៖