ព្រះត្រៃបិដក ភាគ ២១
[៤០] ម្នាលភិក្ខុទាំងឡាយ បណ្តាសត្វម្រឹគទាំងនោះ ពួកសត្វម្រឹគទី១ ចូលទៅលុកលុយដំណាំ ដែលនេវាបិកជន ដាំឯណោះហើយ ក៏ភ្លេចខ្លួន ស៊ីនូវភោជនទាំងឡាយ លុះពួកម្រឹគទាំងនោះ ចូលទៅលុកលុយ ភ្លេចខ្លួនក្នុងដំណាំនោះ ហើយស៊ី ក៏ដល់នូវសេចក្តីស្រវឹង លុះស្រវឹងហើយ ក៏ដល់នូវសេចក្តីប្រមាទ លុះប្រមាទហើយ ជាសត្វគួរនេវាបិកជន នឹងធ្វើតាមសេចក្តីប្រាថ្នាបាន ព្រោះដំណាំឯណោះ ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ ពួកម្រឹគទី១ទាំងនោះ នឹងមិនរួចអំពីឥទ្ធានុភាព របស់នេវាបិកជនទេ។
[៤១] ម្នាលភិក្ខុទាំងឡាយ បណ្តាម្រឹគទាំងនោះ ពួកម្រឹគទី២ គិតព្រមគ្នា យ៉ាងនេះថា ពួកម្រឹគទី១ណា ចូលទៅលុកលុយដំណាំ ដែលនេវាបិកជន ដាំឯណោះហើយ ក៏ភ្លេចខ្លួន ស៊ីនូវភោជនទាំងឡាយ លុះពួកម្រឹគទាំងនោះ ចូលទៅលុកលុយភ្លេចខ្លួន ក្នុងដំណាំនោះ ហើយស៊ីនូវភោជនទាំងឡាយ ហើយដល់នូវសេចក្តីស្រវឹង លុះស្រវឹងហើយ ក៏ដល់នូវសេចក្តីប្រមាទ លុះប្រមាទហើយ ជាសត្វគួរនេវាបិកជន នឹងធ្វើតាមសេចក្តីប្រាថ្នាបាន ព្រោះដំណាំឯណោះ កាលបើយ៉ាងនេះ ពួកម្រឹគទី១នោះ នឹងមិនរួចអំពីឥទ្ធានុភាព របស់នេវាបិកជនទេ បើដូច្នោះ គួរតែយើងទាំងឡាយ
ID: 636822537315299552
ទៅកាន់ទំព័រ៖