ព្រះត្រៃបិដក ភាគ ២១

 [​៤២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ម្រឹគ​ទាំងនោះ​ ​ពួក​ម្រឹគ​ទី៣​ ​គិត​ព្រមគ្នា​ ​យ៉ាងនេះ​ថា​ ​ពួក​ម្រឹគ​ទី១ណា​ ​(​ចូល​ទៅ​លុកលុយ​)​ ​នូវ​ដំណាំ​ ​ដែ​លនេ​វា​បិ​ក​ជន​ដាំ​ឯណោះ​។​បេ​។​ ​កាលបើ​យ៉ាងនេះ​ ​ពួក​ម្រឹគ​ទី១នោះ​ ​ក៏​មិន​រួច​អំពី​ឥទ្ធានុភាព​ ​របស់​នេ​វា​បិ​ក​ជន​ទៅ​ហើយ​ ​ឯ​ពួក​ម្រឹគ​ទី២ណា​ ​គិត​ព្រមគ្នា​យ៉ាងនេះ​ថា​ ​ពួក​ម្រឹគ​ទី១ណា​ ​(​ចូល​ទៅ​លុកលុយ​)​ ​នូវ​ដំណាំ​ដែ​លនេ​វា​បិ​ក​ជន​ដាំ​ឯណោះ​។​បេ​។​ ​កាលបើ​យ៉ាងនេះ​ ​ពួក​ម្រឹគ​ទី១នោះ​ ​ក៏​មិន​រួច​អំពី​ឥទ្ធានុភាព​ ​របស់​នេ​វា​បិ​ក​ជន​ទៅ​ហើយ​ ​បើ​ដូច្នោះ​ ​គួរតែ​យើង​ទាំងឡាយ​ ​វៀរចាក​និវាប​ភោជន​ទាំងអស់​ ​វៀរចាក​ការ​បរិភោគ​ ​ដោយ​សេចក្តី​ភិតភ័យ​ ​ហើយ​ចូល​ទៅកាន់​ព្រៃ​ជ្រៅ​ ​នៅ​តាម​សប្បាយ​ ​ពួក​ម្រឹគ​នោះ​ ​គិត​ដូច្នោះ​ហើយ​ ​ក៏​វៀរចាក​និវាប​ភោជន​ទាំងអស់​ ​វៀរចាក​ការ​បរិភោគ​ ​ដោយ​សេចក្តី​ភិតភ័យ​ ​ហើយ​ចូល​ទៅកាន់​ព្រៃ​ជ្រៅ​ ​នៅ​តាម​សប្បាយ​ ​លុះដល់​ខែ​ជាទីបំផុត​ ​នៃ​គិម្ហរដូវ​ ​ដែល​មាន​ស្មៅ​ ​និង​ទឹក​អស់ហើយ​ ​កាយ​របស់​ពួក​ម្រឹគ​ទាំងនោះ​ ​ក៏​ដល់​នូវ​ភាព​ស្គាំងស្គម​ក្រៃពេក​ ​លុះ​ម្រឹគ​ទាំងនោះ​ ​មាន​កាយ​ដល់​នូវ​ភាព​ស្គាំងស្គម​ហើយ​ ​កម្លាំងកាយ​ ​និង​កម្លាំង​ព្យាយាម​ ​ក៏​សាបសូន្យ​ទៅ​ ​កាលបើ​កម្លាំងកាយ​ ​និង​សេចក្តី​ព្យាយាម​សាបសូន្យ​ហើយ​
ថយ | ទំព័រទី ១០៣ | បន្ទាប់
ID: 636822537774645825
ទៅកាន់ទំព័រ៖