ព្រះត្រៃបិដក ភាគ ២១
ឯពួកម្រឹគទី៣ណា គិតព្រមគ្នា យ៉ាងនេះថា ពួកម្រឹគទី១ណា។បេ។ កាលបើយ៉ាងនេះហើយ ពួកម្រឹគទី១នោះ មិនរួចអំពីឥទ្ធានុភាព របស់នេវាបិកជនទៅហើយ ឯពួកម្រឹគទី២ណា គិតព្រមគ្នា យ៉ាងនេះថា ពួកម្រឹគទី១ណា។បេ។ កាលបើយ៉ាងនេះហើយ ពួកម្រឹគទី១នោះ មិនរួចអំពីឥទ្ធានុភាព របស់នេវាបិកជនទៅហើយ បើដូច្នោះ គួរតែយើងទាំងឡាយ។បេ។ កាលបើយ៉ាងនេះ ពួកម្រឹគទី២ទាំងនោះ មិនរួចអំពីឥទ្ធានុភាព របស់នេវាបិកជនទៅហើយ បើដូច្នោះ មានតែយើងទាំងឡាយ គប្បីចូលទៅអាស្រ័យដំណាំ ដែលនេវាបិកជន ដាំឯណោះហើយសម្រេចទីនៅ លុះសម្រេចទីនៅក្នុងទីនោះហើយ ពួកយើងនឹងកុំចូលទៅលុកលុយដំណាំ ដែលនេវាបិកជនដាំឯណោះ កុំភ្លេចខ្លួនស៊ីនូវភោជនទាំងឡាយ លុះមិនចូលមកលុកលុយ មិនភ្លេចខ្លួន គ្រាន់តែស៊ីនូវភោជនទាំងឡាយ ក៏នឹងមិនដល់នូវសេចក្តីស្រវឹង លុះមិនស្រវឹងហើយ នឹងមិនដល់នូវសេចក្តីប្រមាទ លុះមិនប្រមាទហើយ នឹងជាសត្វគួរនេវាបិកជន ធ្វើតាមសេចក្តីប្រាថ្នាមិនបាន ព្រោះដំណាំឯណោះឡើយ ទើបពួកម្រឹគទី៣នោះ ចូលទៅអាស្រ័យដំណាំ ដែលនេវាបិកជនគេដាំឯណោះ ហើយសម្រេចទីនៅ លុះសម្រេចទីនៅក្នុងទីនោះហើយ
ID: 636822538757632049
ទៅកាន់ទំព័រ៖