ព្រះត្រៃបិដក ភាគ ២១

ពួក​សមណព្រាហ្មណ៍​ទី១ណា​។​បេ​។​ ​កាលបើ​យ៉ាងនេះ​ហើយ​ ​ពួក​សមណព្រាហ្មណ៍​ទី១នោះ​ ​មិន​រួច​អំពី​ឥទ្ធានុភាព​ ​នៃ​មារ​ទៅ​ហើយ​ ​ពួក​សមណព្រាហ្មណ៍​ទី២ណា​ ​គិត​ព្រមគ្នា​យ៉ាងនេះ​ថា​ ​ពួក​សមណព្រាហ្មណ៍​ទី១ណា​។​បេ​។​ ​កាលបើ​យ៉ាងនេះ​ ​ពួក​សមណព្រាហ្មណ៍​ទី១នោះ​ ​មិន​រួច​អំពី​ឥទ្ធានុភាព​ ​នៃ​មារ​ទៅ​ហើយ​ ​បើ​ដូច្នោះ​ ​មានតែ​យើង​ទាំងឡាយ​។​បេ​។​ ​កាលបើ​យ៉ាងនេះ​ ​ពួក​សមណព្រាហ្មណ៍​ទី២នោះ​ ​មិន​រួច​អំពី​ឥទ្ធានុភាព​ ​នៃ​មារ​ទៅ​ហើយ​ ​បើ​ដូច្នោះ​ ​មានតែ​យើង​ទាំងឡាយ​ ​ចូល​ទៅ​អាស្រ័យ​ដំណាំ​ ​ដែល​មារ​ដាំ​ហើយ​ឯណោះ​ ​និង​លោកាមិសៈ​ទាំងឡាយ​ ​ឯណោះ​ ​ហើយ​គប្បី​សម្រេច​ទីនៅ​អាស្រ័យ​ ​លុះ​សម្រេច​ទីនៅ​អាស្រ័យ​ ​ក្នុង​ទីនោះ​ហើយ​ ​យើង​កុំ​លុកលុយ​ ​កុំ​ភ្លេចខ្លួន​ ​នឹង​ដំណាំ​ ​ដែល​មារ​ដាំ​ហើយ​ ​ឯណោះ​ផង​ ​និង​លោកាមិសៈ​ទាំងឡាយ​ឯណោះ​ផង​។​បេ​។​ ​កាលបើ​យើង​មិន​លុកលុយ​ ​មិន​ភ្លេចខ្លួន​ ​គ្រាន់តែ​បរិភោគភោជន​ទាំងឡាយ​ ​នឹង​មិនដល់​នូវ​សេចក្តី​ស្រវឹង​ ​លុះ​មិន​ស្រវឹង​ហើយ​ ​នឹង​មិនដល់​នូវ​សេចក្តី​ប្រមាទ​ ​លុះ​មិន​ប្រមាទ​ហើយ​ ​នឹងជា​អ្នក​គួរ​មារ​ធ្វើតាម​សេចក្តី​ប្រាថ្នា​មិនបាន​ ​ព្រោះ​ដំណាំ​ឯណោះ​ផង​ ​ព្រោះ​លោកាមិសៈ​ឯណោះ​ផង​ ​លុះ​សមណព្រាហ្មណ៍​ទាំងនោះ​ ​គិត
ថយ | ទំព័រទី ១១៩ | បន្ទាប់
ID: 636822541695390079
ទៅកាន់ទំព័រ៖