ព្រះត្រៃបិដក ភាគ ២១
បានធ្វើមារឲ្យខ្វាក់ បំបែកភ្នែកមិនឲ្យឃើញស្នាមជើង ដល់នូវវិស័យដែលមារមានចិត្តលាមករកមិនឃើញ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុ ព្រោះប្រព្រឹត្តកន្លងនូវរូបសញ្ញា ព្រោះដល់នូវសេចក្តីវិនាស នៃបដិឃសញ្ញា ព្រោះមិនបានធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញា ដោយប្រការទាំងពួង ក៏ចូលកាន់អាកាសានញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុត ដូច្នេះ ម្នាលភិក្ខុទាំងឡាយ នេះតថាគតហៅថា ភិក្ខុ បានធ្វើនូវមារឲ្យខ្វាក់ បំបែកភ្នែក មិនឲ្យឃើញស្នាមជើង ដល់នូវវិស័យ ដែលមារមានចិត្តលាមក រកមិនឃើញ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុ ព្រោះកន្លងនូវអាកាសានញ្ចាយតនជ្ឈាន ដោយសព្វគ្រប់ ក៏ចូលកាន់វិញ្ញាណញ្ចាយតនជ្ឈាន (ដោយធ្វើទុកក្នុងចិត្ត) ថា វិញ្ញាណមិនមានទីបំផុត ដូច្នេះ។បេ។ ភិក្ខុ ព្រោះកន្លង នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ក៏ចូលកាន់អាកិញ្ចញ្ញាយតនជ្ឈាន (ដោយធ្វើទុកក្នុងចិត្ត) ថា អ្វីតិចតួចមិនមានដូច្នេះ។បេ។ ភិក្ខុ ព្រោះកន្លងនូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ក៏ចូលកាន់នេវសញ្ញានាសញ្ញាយតនជ្ឈាន។បេ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុ
ID: 636822542688026855
ទៅកាន់ទំព័រ៖